សេដ្ឋីនី Kim Kardashian ធ្វើឲ្យអតីតអ្នកគ្រប់គ្រងស្រក់ទឹកភ្នែកដោយសាររឿងនេះ

//s9.kh1.co/cc/cc220a4fff0466dc8050f17d3a55d81f7c21ff4b.jpg
តារា & កម្សាន្ដ

 ២២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាចិត្តល្អណាស់ តារាស្រី Kim Kardashian ហ៊ានចំណាយលុយខ្ទង់ម៉ឺនដុល្លាទិញ កាដូដែលជាកាបូបប៊្រេន ជូនដល់អតីតអ្នកគ្រប់គ្រងរបស់ខ្លួនដែលធ្វើឲ្យមានការរំភើបខ្លាំងរហូតដល់ស្រក់ទឹកភ្នែក

បរទេស៖ ថ្មីៗនេះ តារាអាមេរិកស្រីដ៏ល្បីល្បាញ Kim Kardashian បានធ្វើឱ្យអតីតអ្នកគ្រប់គ្រង ព្រមទាំងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់នាង Stephanie Shepherd មានអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះទទួលបានកាដូខួបកំណើតដ៏ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតអ្នកគ្រប់គ្រង នាង Stephanie Shepherd មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងទទួលបានកាដូដ៏ពិសេស ដែលជាកាបូបតូចម៉ាក Hermes មានតម្លៃ ២៥ ០០០ ដុល្លារ ពី Kim Kardashian ហើយមុនពេលបង្ហាញពីអារម្មណ៍ត្រេកអរបែបនេះ តារាស្រី Kim Kardashian ក៏បានទៅឱប និងថើប អតីតអ្នកគ្រប់គ្រងស្រីរបស់ខ្លួន ថែមទៀតផង។ 

ក្នុងនោះដែរ Kim Kardashian ក៏បានដឹងថា អតីតអ្នកគ្រប់គ្រងរបស់នាងរូបនេះ ចូលចិត្តកាបូបមួយនេះ ថែមទាំងមានបំណងចំណាយលុយដើម្បីទិញកាបូបក្លែងក្លាយដែលអាចប្រើប្រាស់បានដូចគ្នា ហើយដោយសារតែឃើញដូច្នេះ ទើបតារាស្រីរូបនេះ បានចំណាយលុយយ៉ាងច្រើន ដើម្បីទិញកាដូនេះ សម្រាប់អតីតអ្នកគ្រប់គ្រងរបស់នាង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
Kim Kardashian និង អតីតអ្នកគ្រប់គ្រង 
អតីតអ្នកគ្រប់គ្រង Kim Kardashian រំភើបខ្លាំងពេលទទួលបានកាដូ
អតីតអ្នកគ្រប់គ្រង Kim Kardashian រំភើបខ្លាំងពេលទទួលបានកាដូ
អតីតអ្នកគ្រប់គ្រង Kim Kardashian រំភើបខ្លាំងពេលទទួលបានកាដូ
អតីតអ្នកគ្រប់គ្រង Kim Kardashian រំភើបខ្លាំងពេលទទួលបានកាដូ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T