Haters ទើសទៀត! ធ្លាប់ជាស្រីស្អាតលំដាប់ តែសម្រស់ Selena កាន់តែដុនដាប តាំងពីឡើងគីឡូ

//s9.kh1.co/b1/b10c1ae37a9a7fc0d8d833f5dfe6689f0a149b85.png
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Selena បានក្លាយជាប្រធានបទសារជាថ្មី នៅពេលពាក់អាវបង្ហាញពីក្បាលពោះរបស់នាងដោយភាពជឿជាក់ បើទោះបីជាឡើងទម្ងន់ក៏ដោយ។

បរទេស៖ កាលពីពេលថ្មីៗនេះសារព័ត៌មាន Daily Mail បានចុះផ្សាយនូវរូបថតជាច្រើនសន្លឹករបស់តារាចម្រៀង Selena Gomez នៅពេលទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងក្នុងរូបភាពទាំងនោះ តារាចម្រៀងរូបនេះបានចំណាយពេលចុងសប្តាហ៍ញ៉ាំអាហារ និងជជែកជាមួយមិត្តភក្តិបន្ទាប់ពីមមាញឹកក្នុងការផ្សព្វផ្សាយរឿងរបស់នាងបានថត ដែលបានចូលរួមសម្តែងកាលពីថ្មីៗនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់ដែរ សម្រស់ដ៏ល្បីល្បាញ ដែលធ្លាប់ជាទេពធីតានៃសម្រស់ របស់ហូលីវូដ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការឡើងទម្ងន់ដែលមិនធ្លាប់មានពីមុនមក។ នាងបានបង្ហាញខ្លួនជាមួយនឹងខោអាវរលុងៗបែបសាមញ្ញ គួបផ្សំទៅនឹងមុខទទេ គ្មានការផាត់មុខសូម្បីតែបន្តិច។

ទៀតសោត រូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលនិងមុខមូលហើមបែបនេះ របស់ម្ចាស់បទ «Lose You To Love Me» បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះ រូបនាងមិនស្ទាក់ស្ទើរ ក្នុងការពាក់អាវខ្លីខើត បង្ហាញចង្កេះធំគួរសម នៃការឡើងគីឡូរបស់នាងឡើយ។

ប៉ុន្តែវាជាការពិតដែលថាបើទោះបីជានាងមានរាងស្លីមស្អាត ឬក៏ឡើងទម្ងន់បែបនេះ និងបង្ហាញពីចំណុចខ្វះខាតរាប់សិបក៏ដោយ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ នៅតែត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះមុខមាត់ស្អាតនិងលក្ខណៈធម្មជាតិលេចធ្លោ បើទោះបីជាមុខរបស់នាងសភាពរាងមានសាច់ តែមើលទៅ ម៉ាប់ៗ ឃ្យូតៗ គួរឲ្យគ្រឺតតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T