ខានឃើញមុខយូរ រ៉ន ចាន់ឌីន ពេញក្រមុំបាត់ មើលមិនចង់ស្គាល់

//s9.kh1.co/e8/e8ad1d3db8c710a0bb2fa6c48545cdd4b6f56444.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ប្លែកណាស់ទើបតែអាយុ១៦ឆ្នាំ ទេតែ ចាន់ឌីន ពេញរូបពេញរាងឡើងដូចក្រមុំទៅហើយ។

កម្សាន្ត៖  ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបាន កុមារី រ៉ន ចាន់ឌីន ដែលកាលពីឆ្នាំ ២០១៧ នាងជាបេក្ខជនដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ចាន់ឌីន ក៏ជាក្មេងស្រីម្នាក់ ដែលទស្សនិកជន ចាប់អារម្មណ៍និងកោតសរសើរមិនដាច់ពីមាត់ អំពីទេពកោសល្យរបស់ក្មេងស្រីរូបនេះថា ទោះមានអាយុតិចពិតមែន តែសមត្ថភាពរបស់នាង ពិតជាអស្ចារ្យ ដោយអាចបកស្រាយ​បទចម្រៀងបែបមរតកដើម បានយ៉ាងពីរោះ និងក្រអួនក្រអៅ មិនចាញ់តារាជើងចាស់ប៉ុន្មានទេ ។

មិនតែប៉ុណ្ណោះ បើទោះបីជាការប្រលងបានបញ្ចប់ទៅ៣-៤ឆ្នាំក៏ពិតមែនតែប្អូនស្រី ចាន់ឌីន ក៏តែងតែលេចមុខនៅលើកញ្ចក់ទូរទស្សន៍ជាញឹកញាប់និងស្ថិតក្នុងអារម្មណ៍អ្នកគាំទ្រជានិច្ច។ លើសពីនេះទៅទៀត អ្នកគាំទ្រក៏តែងតែតាមដាននូវជីវិតឯកជនរបស់តារាស្រីចម្រៀងវ័យក្មេងរូបនេះមិនឲ្យដាច់ផងដែរ។

ក្នុងនោះ ត្បិតតែទើបមានវ័យទើប ១៦ឆ្នាំពិតមែន ប៉ុន្តែ ចាន់ឌីន ពិតជាមានការលូតលាស់ពេញរូបពេញរាងយ៉ាងឆាប់​រហ័ស​គួរឱ្យកត់​សម្គាល់ ជាពិសេសថ្មីៗនេះ នាងបានតុបតែខ្លួនក្នុងឈុតរ៉ូបពណ៌សយ៉ាងស្រស់ស្អាតមើលសឹងតែមិនចង់ស្គាល់ ដោយមានបន្ថែមមកុដពីលើផងនោះរឹតតែធ្វើឲ្យ ចាន់ឌីន កាន់តែស្អាតដូចព្រះនាងទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
ចាន់ឌីន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T