Wang Leehom ចេញមុខសុំទោស ក្រោយមិនគោរព….

//s9.kh1.co/71/711bdd616efa67cb604bdef31ba14fb506ac89e9.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីមិនគោរពតាមបទបញ្ជាធ្វើចត្តាឡីស័ក ដែលធ្វើឲ្យផ្ទុះកំហឹងពេញបណ្ដាញសង្គម តារាសម្ដែងប្រុស លោក Wang Leehom ក៏បានចេញមកសុំទោសនិងទទួលយកការពិន័យទាំងអស់

តៃវ៉ាន់៖ កាលពីថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅនេះ យោងតាមសារព័ត៌មានមួយ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Wang Leehom បានធ្វើការសុំទោសដល់អាជ្ញាធរប្រឆាំងការរីករាលដាលនៃជំងឺឆ្លង នៅតៃវ៉ាន់ ព្រមទាំងទស្សនិកជនជាច្រើន ដែលខ្លួនបានរំលោភលើបទបញ្ជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ខាងអភិបាលរងក្រុងតៃប៉ិ បាននិយាយថា លោក Wang Leehom បានបំពានបទបញ្ជាដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីត្រឡប់មកពី អាមេរិកវិញ រួមទាំងសិល្បករផ្សេងទៀត ដែលពាក់ព័ន្ធ ក៏នឹងត្រូវដាក់ទណ្ឌកម្ម ផងដែរ។

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការសុំទោស និងបាននិយាយថា៖ ខ្ញុំសុំទោសដោយស្មោះ។ ការធ្វេសប្រហែសរបស់ខ្ញុំអាចបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពសង្គមត្រូវបានបំផ្លាញ។ ខ្ញុំទទួលយកការដាក់ទណ្ឌកម្មទាំងអស់ពីរដ្ឋាភិបាល ។

នៅថ្ងៃដដែលនោះ ការិយាល័យសុខាភិបាលទីក្រុងតៃប៉ិបាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីសាធារណជន ហើយពួកគេកំពុងពិភាក្សា ដើម្បីធ្វើការផាកពិន័យ ទៅដល់លោក Wang Leehom ។​ នេះបើយោងតាមអភិបាលរងក្រុងតៃប៉ិ បានលើកឡើងថា តារាប្រុសរូបនេះ អាចនឹងប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ ហើយការដាក់ទណ្ឌកម្មនេះនឹងត្រូវប្រកាសនៅដើមសប្តាហ៍ក្រោយ ដោយគ្មានការអនុគ្រោះ ឬការលើកលែងចំពោះតារាល្បីៗ ឡើយ ។

កួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ លោក Wang Leehom បានត្រលប់មកពីអាមេរិក ទៅតៃវ៉ាន់វិញ ហើយដោយយោងតាមបទបញ្ជា លោកនឹងត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃនៅមណ្ឌលសុខភាព និង ៧ ថ្ងៃទៀតនៅឯផ្ទះ។ ប៉ុន្តែ បន្ទាប់ពីចាកចេញពីកន្លែងធ្វើចត្តាឡីស័ក តារាចម្រៀងប្រុសរូបនេះបានទៅផ្ទះមិត្តៗ រៀបចំពិធីជប់លៀង ជាមួយគ្នា ដោយមិនគោរពតាមបទបញ្ជាប្រឆាំងនឹងការរីករាលដាល បណ្តាលឱ្យផ្ទុះការរិះគន់នៅលើបណ្តាញសង្គម៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom
Wang Leehom និង មិត្តៗ
Wang Leehom និង មិត្តៗ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T