Ailee ធ្លាប់ត្រូវគេមើលងាយខ្លួនរហូតដល់ខ្លាចឆាក ព្រោះរឿងនេះ

//s9.kh1.co/02/02374a43bb343513ed1d14b9d3c6880441b9ec24.png
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងសម្លេងពិរោះ Ailee ចេញចូលវិស័យសិល្បៈមិនទៀងទាត់នោះឡើយ ពេលខ្លះឃើញច្រៀងសុខៗក៏បាត់ ដែលជារឿងធ្វើឲ្យមហាជនឆ្ងល់ជាខ្លាំង។ មូលហេតុនៅពីក្រោយការបាត់មុខរបស់​ Ailee គឺមានសម្ពាធជាច្រើន ដែលអ្នកគាំទ្រមិនបានចាប់អារម្មណ៍។

កម្សាន្ត៖ Ailee គឺជាតារាចម្រៀងទោលមួយរូបដែលទទួលការស្រលាញ់និងការគាំទ្រពីជាច្រើនពីមហាជន ព្រោះតែនាងមានសមត្ថភាពច្រៀងបានយ៉ាងល្អនិងមានសម្លេងពិរោះ។ តារាចម្រៀងកូនកាត់អាមេរិក Ailee មិនត្រឹមតែច្រៀងពិរោះនោះទេ ប៉ុន្ដែនាងក៏មានទេពកោសល្យសរសេរចម្រៀងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ailee 
Ailee 

ប្រាកដណាស់ មានសម្លេងពិរោះសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ អ្វីដែលគេឲ្យតម្លៃមួយទៀតនោះគឺរូបរាងខាងក្រៅដែលស្របទៅតាមស្ដង់ដា។ ថ្វីត្បិតតែ Ailee ជាតារាជោគជ័យនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្ដែនាងនៅតែគេចមិនផុតពីការរិះគន់ បង្អាប់ពីចំណុចខ្វះខាតទៅលើរូបរាងរបស់នាងដ៏ដែល។

Ailee 
Ailee 

តារាស្រីវ័យ៣២ឆ្នាំ Ailee ត្រូវគេរិះគន់មើលងាយទៅកាន់រូបរាងនិងទម្ងន់របស់នាង ថែមទាំងសិស្សច្បងនាងក៏ចូលរួមរិះគន់ផងដែរ។ រឿងនេះបានប៉ះពាល់ដល់ Ailee យ៉ាងខ្លាំងរហូតដល់ក្រុមហ៊ុនបិទសិទ្ធនាងមិនឲ្យចេញមុខចូលរួមកម្មវិធីចម្រៀងអស់រយៈពេល៣ឆ្នាំ។ 

Ailee 
Ailee 

ក្រោយមកនៅឆ្នាំ ២០១៩ Ailee បានចាកចេញពីផលិតកម្មរបស់នាង ហើយក៏បាត់មុខរហូតដល់ថ្មីៗនេះ នាងទើបតែត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មី។ Ailee ត្រូវបានអញ្ចើញឲ្យចូលរួមកម្មវិធីមួយកាលពីម្សិលមិញនេះ នាងបានទម្លាយរឿងរ៉ាវក្នុងចិត្តប្រាប់ទៅដល់មហាជនថានាងបានសម្រកទម្ងន់អស់ ១១គីឡូក្រាមក្នុងពេល១ខែ ហើយនាងបានរៀបរាប់ថា៖ 

មានរឿងជាច្រេីនដែលទាក់ទងនឹងទម្ងន់របស់ខ្ញុំ ។ ខ្ញុំបានឡេីងទម្ងន់ បន្ទាប់ពីមនុស្សគ្រប់គ្នាបាននិយាយថាខ្ញុំស្គមពេក ។ បន្ទាប់ពីឡេីងគីឡូ មនុស្សគ្រប់គ្នាក៏ចាប់ផ្តេីមរិះគន់ពីទម្ងន់ខ្ញុំវិញ ខ្ញុំក៏ចាប់ផ្តេីមរក្សាទម្ងន់ដេីមខ្ញុំរយះពេល ២ ឆ្នាំ ប៉ុន្តែបេីសិនជាមុខរបស់ខ្ញុំរាងហេីមបន្តិច ពួកគេនឹងចាប់ផ្តេីមថាអោយខ្ញុំទៀតហេីយ ។ ខ្ញុំចាប់ផ្តេីមភ័យនិងខ្លាចនឹងរឿងនេះ ដែលពីមុនខ្ញុំមិនដែលខ្វល់ ព្រោះគិតថាតារាចម្រៀងអោយតែសំលេងល្អទៅបានហេីយ ។ ខ្ញុំតែងតែខ្លាចពេលឡេីងឆាកម្តងៗ ពេលមនុស្សគ្រប់គ្នាមេីលមកខ្ញុំ 

Ailee 
Ailee 
Ailee 

មិនមែនតែមហាជនទេដែលនិយាយបែបនេះទៅកាន់ Ailee សូម្បីតែសិស្សច្បងម្នាក់ធ្លាប់បាននិយាយប្រាប់នាងដែរថាគិតយ៉ាងមិចទេីបមានទម្ងន់បែបនេះឬចង់ចាកចេញពីសិល្បៈទៅកាន់ Ailee ដែលពាក្យនោះធ្វេីអោយនាងចាប់ផ្តេីមពិបាកចិត្តជាខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះតារាចម្រៀង Ailee បានត្រលប់មកវិញជាមួយនឹងរូបរាងស្រលូននិងបទចម្រៀងថ្មីរបស់នាងផងដែរ៕

ប្រភព៖ K-Pop World

Ailee 
Ailee 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T