ធ្លាយចចាមអារ៉ាម Taylor Swift អាក់អន់ចិត្ត ព្រោះមិត្តប្រុសស្រលាញ់ជាង៥ឆ្នាំ មិនធ្វើរឿងមួយនេះឲ្យ

//s9.kh1.co/16/16438748c6b007185831688c8e04c74fc6db92c0.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យោងតាមកាសែត Gossip Cop បានបដិសេធចំពោះពាក្យចចាមអារាមអំពីការបែកគ្នារវាង Taylor និងមិត្តប្រុសរបស់នាងដែលមានអាយុតិចជាង ៣ ឆ្នាំ ថាវាជារឿងមិនពិតនោះទេ។

បរទេស៖ តារាចម្រៀងស្រី Taylor Swift និងតារាសម្តែង Joe Alwyn បានចាប់ផ្តើមណាត់ជួបគ្នានៅឆ្នាំ ២០១៦ ប៉ុន្តែអ្នកទាំងពីរ មិនសូវបើកចំហរអំពីទំនាក់ទំនងរបស់ពួកគេនោះឡើយ។ ទោះយ៉ាងណាគូស្នេហ៍មួយគូនេះ នៅមិនទាន់លេចឮព័ត៌មាននៃការរៀបការ ហើយក៏មិនបានផ្លាស់ប្តូរទីលំនៅទៅរស់នៅជាមួយគ្នាដូចគូដទៃនោះដែរ ខណៈពេលនេះពួកគេបានស្រលាញ់គ្នាអស់រយៈពេល ៥ឆ្នាំក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn

ជាមួយគ្នានេះដែរ ថ្មីៗនេះស្រាប់តែមានពាក្យចចាមអារ៉ាមថា Taylor និងមិត្តប្រុសរបស់នាង បានបែកបាក់គ្នាហើយ ដោយសារតែមិត្តប្រុសរបស់នាងមិនគិតគូររឿងរៀបការជាមួយនាងសោះ ដែលចំណុចមួយនេះហើយ ធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភថែមទៀត។

យោងតាមកាសែត ​​The Star បានឲ្យដឹងថា Joe នឹងមិនអាចរក្សា Taylor បានទៀតទេ ព្រោះស្រលាញ់គ្នាជាង ៥ឆ្នាំហើយ ប៉ុន្តែ Joe នៅតែមិនទាន់ស្នើសុំ Taylor រៀបការ។ ប្រភពដដែលនេះបានបន្ថែមទៀតថា Taylor បាននិពន្ធបទចម្រៀងជាបន្តបន្ទាប់ដូចជា «Paper Rings» «Invisible String» និង «Willow» ដើម្បីបញ្ជាក់ថា នាងពិតជាចង់រៀបការណាស់ ហើយប្រសិនបើ Joe នៅតែមិនសុំនាងរៀបការទៀត Taylor នឹងសុំបែកហើយរកអ្នកថ្មី។ 

ទោះយ៉ាងណាក៏ដោយ យោងតាមកាសែត Gossip Cop បានបដិសេធចំពោះពាក្យចចាមអារាមអំពីការបែកគ្នារវាង Taylor និងមិត្តប្រុសរបស់នាងដែលមានអាយុតិចជាង ៣ ឆ្នាំ ថាវាជារឿងមិនពិតនោះទេ។ ព្រោះមួយរយៈមុននេះ តារាចម្រៀងរូបនេះទើបតែបានធ្វើដំណើរយ៉ាងឆ្ងាយ ទៅជួប Joe ដល់ទីក្រុង Belfast ប្រទេសអៀរឡង់ ហើយថែមទាំងមានគម្រោងថតការងារនៅទីនេះជាមួយគ្នាទៀតផង។

គួររំឮកផងដែរថា នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០២០ Taylor បានបង្ហាញចិញ្ចៀនពេជ្រនៅលើម្រាមដៃរបស់នាង ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតជឿជាក់ថាគូស្នេហ៍មួយគូនេះ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីឆ្នាំ ២០២០មកម្ល៉េះ ប៉ុន្តែគ្រាន់តែមិនទាន់បានបង្ហាញជាសាធារណៈនៅលើបណ្តាញសង្គមនៅឡើយ៕

ប្រភព៖ kenh14

ចិញ្ជៀនលើដៃ Taylor Swift 
ចិញ្ជៀនលើដៃ Taylor Swift 
Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn
Taylor Swift និង Joe Alwyn
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T