រាជធានីភ្នំពេញ ៖ ដូចដែលល្បីតាមបណ្តាញសង្គម ក្រោយពេល អាជី បានប្រតិកម្មវិញចុកៗ ទៅកាន់ភរិយា តារាចម្រៀង កែវ វាសនា អ្នកនាង លឹម សុគន្ធារី អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះម្នាក់ ក្រោយពេល រូបនាង បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុក ថា« ក្នុងចំណោម10នាក់ខ្ញុំស្អាតជាងគេ9នាក់(ហាមសើចណាអ្នកស្អាតជាងខ្ញុំ) ថតទម្លាក់សក់សេះចឹងប្តីអោយ5ម៉ឺន»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គ្រាន់តែ អាជី ចេញវីដេអូប្រតិកម្មនេះ ទើបតែបាន២ថ្ងៃសោះ ពេលនេះ សាមីខ្លួន ក៏បានចេញសុំទោស និងបកស្រាយរឿងហេតុ គ្រប់យ៉ាងដោយសារតែ ការយល់ច្រលំ មិនបានពិនិត្យឲ្យច្បាស់លាស់ ដោយរូបនាង ជឿជាក់លើ ការសរសេររបស់បណ្តាញសង្គម ដែលជាក់ស្តែងនោះ គឺភរិយាលោក កែវ វាសនា មិនបានធ្វើអ្វីទាំងអស់ លើសពីនេះទៅទៀត រូបនាង និងភរិយាលោក កែវ វាសនា មិនមានជម្លោះរវាងគ្នាដែរ ហើយរូបនាង សុំទោស សម្រាប់ការខុសឆ្គងនេះ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុករបស់ ភរិយាលោក កែវ វាសនា ក៏បានបង្ហោះវីដេអូបកស្រាយ និងសុំទោសនេះ ជាសាធារណៈ ដោយក្នុងនោះ រូបនាងបាន លើកឡើងថា ៖
បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

