រឿងរៀបការទុកមួយឡែក Aum និងគូស្នេហ៍ នៅតែល្អូកល្អើនឲ្យហ្វេនៗច្រណែន

//s9.kh1.co/1d/1d54df9a9549dd776de9bee707256d6b2e778552.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រី Aum Patchrapa និង គូស្នេហ៍បណ្ដូលចិត្ត នៅតែអាចបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ បើទោះបីជាមិនទាន់បង្ហើបពីរឿងរៀបការក៏ដោយ

ថៃ៖ បើទោះបីជាទាក់ទងគ្នាអស់រយៈពេលយ៉ាងយូរនិងមិនទាន់មានដំណឹងរៀបការក៏ដោយ តែ តារាស្រី Aum Patchrapa និង​គូស្នេហ៍ នៅតែជាទីពេញនិយមសម្រាប់ហ្វេនៗជាច្រើន ក្នុងតាមដានក៏ដូចជាចង់ឃើញពីសកម្មភាពដ៏រីករាយដែលអ្នកទាំងពីរតែងតែបង្ហាញជូននៅលើបណ្ដាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ គូស្នេហ៍របស់ តារាស្រី Aum Patchrapa លោក Pok Phonnprapha មិនបានធ្វើឲ្យហ្វេនៗខកបំណងនោះទេ ដោយបានចេញមកបង្ហោះរូបភាពជាមួយនាង និងបានបង្កប់នូវភាពផ្អែមល្ហែម ក្នុងពេលដែលអ្នកទាំងពីរបានស្លៀកពាក់អាវយឺតពណ៌សដែលជាឈុតគូស្នេហ៍ ឈរកៀកកើយគ្នាពោរពេញដោយស្នាមញញឹមយ៉ាងក្ដីសុខ ថែមទៀត។ 

ជាមួយនឹងការបង្ហោះនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញពីអារម្មណ៍រំភើបជំនួស បន្ទាប់ពីបានឃើញទំនាក់ទំនងស្នេហាដ៏ល្អដែលមានភាពរលូនទៅមុខ បើទោះបីជាអ្នកទាំងពីរនៅមិនទាន់បង្ហើបពីរឿងរៀបការនៅពេលអនាគតក៏ដោយ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum 
Aum 
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Aum និង​ គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T