លោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងទាំងនេះ

//s9.kh1.co/c1/c1f609ac1a45444bdc06af32b171634fca335c61.jpg
សង្គម

 ១៥-កញ្ញា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

នុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានប្រកាសចំពោះលោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងសាធារណៈ សូមទៅទីតាំងទាំងនេះ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានប្រកាសចំពោះលោកគ្រូអ្នកគ្រូ ដែលចង់ធ្វើតេស្តសំណាកសូមទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩នៅថ្ងៃទី១៥ កញ្ញានេះបានប្រកាសដល់ លោកគ្រូអ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៖

១. វិទ្យាល័យទួលស្វាយព្រៃ

២. វិទ្យាល័យជាស៊ីមបឹងកេងកង

រឺក៏អាចអញ្ជើញទៅកាន់ទីតាំងធ្វើតេស្តសំណាក់ផ្សេងៗទៀតដូចខាងក្រោម៖

១. កោះពេជ្រ (ពីក្រោយអាគារ City Hall)

២. វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)

៣. មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ

៤. សាលាបឋមសិក្សាកន្ទោក

៥. វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)

៦. ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ

អាស្រ័យហេតុនេះ សូមជូនពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ និងដំណើរការសិក្សាទៅដោយរលូន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=867,q=100/84/8462c054adc69775a9e40a782a5f5e002244a4be.jpg
https://s9.kh1.co/__image/w=650,h=488,q=100/05/050c5ea6796b600b06c94411695154e1d9096be1.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T