អង្គុយផាត់មុខរាប់ម៉ោង មកបិទជិតដូចនាងពួន ការពិត Kim Kardashian មានមូលហេតុសោះ

//s9.kh1.co/1f/1fb5c4e92232782e8a57373a5035dec5ffc95334.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

Kim Kardashian ស្លៀកឈុតបិទជិតបែបនេះ ព្រោះតែចង់គាំទ្រអាល់ប៊ុមថ្មីរបស់អតីតស្វាមីរបស់នាងតាមរយៈម៉ូដប្រ៊េន Balenciaga ។

បរទេស៖ នៅក្នុងព្រឹត្តិការណ៍ Met Gala 2021 ដែលប្រព្រឹត្តទៅនៅសារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក លើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៣ ខែកញ្ញា ម្សិលមិញនេះ តារាស្រីដ៏ល្បី Kim Kardashian បានប្រមូលក្រសែភ្នែកពីមហាជន ជាមួយនឹងសម្លៀកបំពាក់ដ៏ចម្លែក ដែលបានគ្របពីក្បាល ដល់ចុងជើង របស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន Daily Mail អ្នកម្តាយកូន ៤រូបនេះ បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកយកព័ត៌មាននិងអ្នកគាំទ្រជាមួយនឹងការលេងស្ទីលប្លែកដ៏ចម្លែកគ្មានពី នៃគំនិតបំផុសពី របស់នាយកច្នៃប្រឌិតលោក Demna  Gvasalia ពីយីហោដ៏ល្បី Balenciaga

យ៉ាងណាមិញ យោងទៅតាមគេហទំព័រ ​​TMZ ត្រូវបានគេរាយការណ៍មកថា សម្លៀកបំពាក់ដែលទទួលបានការចំណាប់អារម្មណ៍ ពីសំណាក់មហាជនទូទាំងពីភពលោករបស់អ្នកមេម៉ាយរូបនេះ ត្រូវបានបំផុសគំនិតទាំងស្រុងដោយអតីតស្វាមីរបស់នាង គឺតារារ៉េប Kanye West នេះតែម្តង។ 

លើសពីនេះ តារាស្រីវ័យ ៤០ឆ្នាំ រូបនេះ ​បានធ្វើបទសម្ភាសន៍មួយ ដោយបាននិយាយថា ព្រោះតែចង់គាំទ្រអាល់ប៊ុមថ្មី របស់អតីតស្វាមីរបស់នាង តាមរយៈម៉ូដប្រ៊េន Balenciaga ជាពិសេសនោះ Kanye West គឺជាអ្នកដែលបានណែនាំឲ្យនាងទៅជួបនឹងលោក Demna Gvasalia ដូច្នេះដែរ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T