ប្ដីប្រពន្ធមួយគូនេះ យកកូនគ្រប់១២នាក់ ឲ្យដូចទៅនឹងខ្សែភាគយន្ដដ៏ល្បីរបស់អាមេរិក

//s9.kh1.co/06/06a3771b528a86d58d798544716ed792f60b2b79.jpg
សង្គម

 ១៥-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្ននេះពួកគេមានកូនចំនួន១១នាក់ ខណៈកំពុងពរពោះកូនក្នុងផ្ទៃម្នាក់ទៀតផងដែរ។

ម៉ិកស៊ិក៖ ស្ត្រីម្នាក់ឈ្មោះថា Courtney អាយុ៣៧ឆ្នាំ និងប្ដីឈ្មោះថា Chris អាយុ៣៣ឆ្នាំ ហើយបច្ចុប្បន្ននេះពួកគេមានកូនចំនួន១១នាក់ ខណៈកំពុងពរពោះកូនក្នុងផ្ទៃម្នាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបនាងផ្ទាល់ពិតជាមានសេចក្ដីសុខជាខ្លាំង នៃការធ្វើជាម្ដាយ និងនៅតែផ្ទះមើលថែរក្សាកូនៗ ហើយនាងពិតជាអន្ទះសារជាខ្លាំង សម្រាប់ការសម្រាលកូនទី១២ ដែលនឹងមកដល់នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ចំពោះមូលហេតុដែលធ្វើឲ្យនាង រួមទាំងប្ដីសម្រេចចិត្តយកកូនឲ្យគ្រប់១២នាក់ គឺដោយសារតែនៅក្នុងខ្សែភាគយន្ដដ៏ល្បីល្បាញរបស់អាមេរិកមួយ ចំណងជើងថា “Cheaper By The Dozen” មានកូនចំនួន១២នាក់ រួមទាំងមានការជំរុញពីកូនៗ ដែលចង់បានប្អូន។

យ៉ាងណាមិញ បច្ចុប្បន្ននេះ ប្ដីប្រពន្ធមួយគូខាងលើ មានជីវភាពយ៉ាងធូរធារ និងការដែលមានកូនច្រើនមិនបានបង្កភាពលំបាកអ្វីឡើយ ដោយពួកគាត់មាននូវជីវិតដ៏មមាញឹកនៅលើផ្ទៃដី១២ហិកតាជាមួយនឹងសត្វចិញ្ចឹមចំនួន១៤០ក្បាលឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T