កម្សាន្ត៖ តារាសម្ដែងស្រីលំដាប់កំពូលនៅកូរ៉េខាងត្បូង Kim Yea Ji មានសមត្ថភាពសម្ដែងតាំងពីក្មេងវ័យមកម្ល៉េះ នាងចាប់ផ្ដើមចូលសិល្បៈដំបូងនិងសម្ដែងនៅក្នុងរឿង Potato Star ដែលជាភាពយន្តភាគបែបកំប្លែង។ ក្រោយពីមានប្រជាប្រិយមក Yea Ji បានគ្រងដំណែងជាតួឯកស្រីរហូតមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រីវ័យ ៣១ឆ្នាំរូបនេះ កាន់តែមានប្រជាប្រិយកើនឡើងមិនអន់ថយសោះ ជាពិសេសនាងកាន់តែឡើងកូដខ្លាំងនៅក្នុងរឿង It's Okay To Not Be Okay ដែលបានចប់ទៅថ្មីៗនេះ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ក្រៅពីសមត្ថភាពសម្ដែងរបស់នាងនោះគឺ ចង្កេះទំហំមួយក្ដាប់ ទំហំត្រឹមតែ ១៨សង់ទីម៉ែត្រ នឹងសម្រស់របស់នាង។


មហាជនបានប្រទះឃើញរូបមួយចំនួនរបស់ Kim Yea Ji នៅក្នុងបណ្ដាញអ៉ិនធើណែត ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលពីសម្រស់ពិតរបស់នាងនៅពេលមិនបានផាត់មុខ។ តារាស្រីរូបនេះ មានសាច់មុខសម៉ាត់រលោងគ្មានស្នាមបន្ដិចសោះ ធ្វើឲ្យនារីៗគ្រប់គ្នាច្រណែនទោះមើលយ៉ាងណាក៏នៅតែឃើញស្អាត៕





ប្រភព៖ Sae Narae