ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ សហការគ្នាជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ បានធ្វើការចុះបិទខ្ទប់នៅផ្លូវបេតុងមួយកន្លែង ស្ថិតនៅក្នុងក្រុម២ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីយកសំណាកអ្នកពាក់ព័ន្ធ ជាមួយនិស្សិតស្រី៩នាក់ ដែលឆ្លងជំងឺកូវីដ១៩ មានទីតាំងនៅក្បែរផ្សារស្ទឹងមានជ័យថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុបន្នអ្នកជំងឺទាំង ៩នាក់ខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាជ្ញាធរក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពតាមវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕




ប្រភព៖ PNN