ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន ជួយដល់គ្រួសារដែលខ្វះខាតក្នុងកំឡុងវិបត្តិសកល!

//s9.kh1.co/6c/6c17d4f328d1eba30e6703284186b23726bd751d.jpg
សង្គម

 ១៣-កញ្ញា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះ ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន ១០០ តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះ ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន ១០០ តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានា ក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើន និងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។ 

ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន
ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន

សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមក យើងសង្កេតឃើញថា មានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូល បាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក ប៉ះពាល់ដល់ការរស់នៅ ជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។ 

តាមរយៈសេចក្តីស្រឡាញ់ ក្តីបារម្ភ ក្រុមហ៊ុន សាមសុង បានសហការជាមួយដៃគូរបស់ខ្លួនចូលរួមបរិច្ចាគនូវអង្ករចំនួន ១០០ តោន ដល់គ្រួសារដែលរងការលំបាក ដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិត ឬមួយគ្រាផងដែរ។ 

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គមដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះគឺ ចង់ឱ្យប្រជាជនកម្ពុជាទាំងអស់មានស្នាមញញឹម មានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។ 

គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះទាំងអស់គ្នា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T