សរសើរណាស់! កម្លាំងប្រដាប់អាវុធត្រៀមជួយសង្គ្រោះពលរដ្ឋ៣០០គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិបឹងជង្រុតេជោ ឈ្នះ

//s9.kh1.co/e5/e5be1f8e4a32cc15466f05866544f8895072c7f5.jpg
សង្គម

 ១២-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

កងកម្លាំងប្រដាប់អាវុធត្រៀមជួយសង្គ្រោះពលរដ្ឋ៣០០គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីតំបន់ខ្ពស់ខាងលើពីព្រៃរនាមដូន នៅភូមិបឹងជង្រុតេជោ ឈ្នះឈ្នះ។

បន្ទាយមានជ័យ៖ នាក្នុងពេលថ្មីៗនេះ កម្លាំងប្រដាប់អាវុធត្រៀមជួយសង្គ្រោះពលរដ្ឋ៣០០គ្រួសាររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិបឹងជង្រុតេជោ ឈ្នះឈ្នះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះថា នាយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងទឹកកាន់តែសម្រុកមកខ្លាំងដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីតំបន់ខ្ពស់ខាងលើពីព្រៃរនាមដូននោះ បានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារ បានរងនូវផលប៉ះពាល់តែមិនធ្ងន់ធ្ងរនោះទេ ។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ កងកម្លាំងនគរបាលម៉ាឡៃ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមនូវមធ្យោបាយទូក និងកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅកន្លែង ដើម្បីត្រៀមចុះអន្តរាមន៍ជួយប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយទឹកជំនន់នេះ ។ ក្នុងនោះកម្លាំងនគរបាលបានសហការជាមួយបណ្តាកម្លាំងប្រដាប់អាវុធមានយោធា និងកងរាជអាវុធហត្ថស្រុក ។

លោកអធិការបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ លោកបានត្រៀមទូកចំនួន០២គ្រឿង កម្លាំងនគរបាលចំនួន២០នាក់ និងកម្លាំងប្រជាការពារចំនួន៥០នាក់ ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដោយកម្លាំងនគរបាល និងកម្លាំងប្រជាការពារធ្វើរោងសម្រាប់ទទួលប្រជាពលរដ្ឋដែលផ្ទះត្រូវរងការលិចលង់មកស្នាក់នៅលើទួលសុវត្ថិភាព និងដើរពិនិត្យលូដែលស្ទះ ដើម្បីកាយឲ្យផ្លូវទឹកហូរ ដែលមកទល់ពេលនេះ ស្ថានភាពទឹកបានស្រកចុះជាបន្តៗហើយដែរ។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងវរសេនាតូចចំនួន២៥នាក់ និងទូកចំនួន០២គ្រឿង សម្រាប់ជួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ-ឈ្នះ ផងដែរ ។

ទាក់ទិនរដូវទឹកជំនន់នេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់គ្រប់ថ្នាក់ដឹកនាំអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ និងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ ៖

១.ត្រូវត្រៀមកម្លាំងប្រចាំការនៅកន្លែង២៤ម៉ោងលើ២៤ម៉ោង ត្រៀមមធ្យោបាយ ដូចជាទូក អាវហែលទឹក និងសម្ភារៈផ្សេងៗទៀតនៅក្នុងដៃ និងត្រូវក្តាប់ឲ្យបានអំពីស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន បើមានប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ លោកអធិការ និងលោកមេបញ្ជាការ ត្រូវបញ្ចេញកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះជាបន្ទាន់ ។

២.ត្រូវបង្កើនការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះសម្រួលទីតាំងដែលត្រូវទីកលិច
សកម្មភាពសមត្ថកិច្ចចុះសម្រួលទីតាំងដែលត្រូវទីកលិច
សកម្មភាពសមត្ថកិច្ចចុះសម្រួលទីតាំងដែលត្រូវទីកលិច
សកម្មភាពសមត្ថកិច្ចចុះសម្រួលទីតាំងដែលត្រូវទីកលិច
សកម្មភាពសមត្ថកិច្ចចុះចែកស្បៀងដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
សកម្មភាពសមត្ថកិច្ចចុះចែកស្បៀងដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
សកម្មភាពសមត្ថកិច្ចចុះចែកស្បៀងដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
សកម្មភាពសមត្ថកិច្ចចុះចែកស្បៀងដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
សកម្មភាពសមត្ថកិច្ចចុះត្រួតពិនិត្យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T