បុរសបេះដូងដែក ម៉េង ប៊ុនឡូ បង្ហាញមុខភរិយា កូនប្រុស១ខួប ក្នុងវ័យ៤០ក្រាស់

//s9.kh1.co/08/08f27bf77abf34a5cd206da0f402efacc3ef5c85.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

វ័យ ៤០ក្រាស់ហើយ តារាចម្រៀងនិងសម្តែងជើងចាស់ ម៉េង ប៊ុនឡូ ទើបមានកូនតូច ១ខួប ពរដៃគួរឲ្យស្រលាញ់ រស់នៅយ៉ាងមានក្តីសុខ

រាជធានីភ្នំពេញ ៖ ពិតណាស់ បងប្អូនប្រាកដជា ចាំបាន តួឯកប្រុសក្នុងរឿង «ចៅពស់កេងកង» គឺលោក ម៉េង ប៊ុនឡូ ដែលសព្វថ្ងៃនេះ រូបលោក ហាក់ស្ងប់ស្ងាត់ខ្លាំងពី ការងារដើរតួសម្តែង តែយ៉ាងណាក្តី រូបលោកក៏ នៅមិនទាន់បោះបង់ ការងារជាអ្នកចម្រៀង ដែលថ្មីៗនេះ តារាចម្រៀងជើងចាស់ ម៉េង ប៊ុនឡូ រូបនេះ បានបើកដំណើរការStudio ផ្ទាល់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ជឿជាក់ថា បណ្តាអ្នកគាំទ្រភាគតិចខ្លាំងណាស់ ដែលបាន ដឹងថា តារាប្រុសរូបនេះ លែងនៅជាកំលោះទៀតហើយ មិនតែប៉ុណ្ណោះ រូបលោកក៏នៅមានកូនប្រុសម្នាក់ទៀត។

គួរបញ្ជាក់ថា តារាប្រុសវ័យ៤០ឆ្នាំក្រាស់រូបនេះ ជាតារាប្រុសម្នាក់ ដែលធ្លាប់ផ្ទុះប្រជាប្រិយភាពខ្លាំងបំផុត កំឡុងពេលកាលពី ១០ឆ្នាំមុន តែក្រោយមក ហាក់បាត់វត្តមានស្ងាត់ឈឹង ពេលនេះ រូបលោកក៏ មានគ្រួសារ មានភរិយាកំពុងរស់នៅក្រៅប្រទេស និងកូនប្រុសតូច គួរឲ្យស្រលាញ់ជាង១ខួប ហើយការងារវិញ ក៏ហាក់រីកចម្រើនទៅមុខ ប្រើជីវិតសំងំរស់នៅ យ៉ាងមានសុភមង្គល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូ
  លោក ម៉េង ប៊ុនឡូនិងភរិយា
  លោក ម៉េង ប៊ុនឡូនិងភរិយា
  លោក ម៉េង ប៊ុនឡូនិងភរិយា
  លោក ម៉េង ប៊ុនឡូនិងភរិយា
កូនប្រុស
កូនប្រុស
កូនប្រុស
កូនប្រុស
ម៉េង ប៊ុនឡូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T