រកឃើញវិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកសំណាក ២១១នាក់ នៅបន្ទប់ជួល នៅ សង្កាត់ចោមចៅ១

//s9.kh1.co/e1/e17d2460e394b67a4f2e00f9e3b9a9d3c93925a3.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរបានធ្វើការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ក្នុងចំណោមអ្នកសំណាក ២១១នាក់ ក្នុងទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១។

ភ្នំពេញ៖ នាពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ក្នុងចំណោមអ្នកសំណាក ២១១នាក់ ក្នុងទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឱ្យដឹងថានៅថ្ងៃទី០៩ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួល ដែលពាក់ព័ន្ធករណី កូវីដ១៩ បំប្លែងថ្មី Delta ដែលមានទីតាំងស្ថិតនៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ ក្នុងចំណោមអ្នកដែលត្រូវយកសំណាក ២១១នាក់។

ដូច្នេះដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១
ទីតាំងបន្ទប់ជួល នៅសង្កាត់ចោមចៅ១
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T