បុរសរូបនេះ ថាពាក់ត្រឡោកដូង ស្រួលជាងពាក់ម៉ាស់ធម្មតា មានអីត្រូវគេពិន័យ (មានវីដេអូ)

//s9.kh1.co/c2/c279d850fe1c41f80366d96ffbb850381fda4c3e.jpg
សង្គម

 ០៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គាត់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីមកពីទីភ្នាក់ងារសណ្ដាប់ធ្នាបសាធារណៈ ដែលបានធ្វើការណែនាំថា ត្រឡោកដូងមិនអាចជួយការពារទេ

ឥណ្ឌូណេស៊ី៖ កាលពីថ្មីៗនេះ បុរសម្នាក់ឈ្មោះថា Nengah Budiasa អាយុ៤៤ឆ្នាំ មកពីកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី បានយកត្រឡោកដូង ទៅកែច្នៃធ្វើជាម៉ាស់សម្រាប់ពាក់ ដែលគាត់យល់ថា វាពាក់ទៅមានភាពងាយស្រួលជាងពាក់ម៉ាស់ធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់បានឲ្យដឹងថា គាត់ត្រូវប្រើការផ្លុំកញ្ចែ នៅពេលបំពេញភារកិច្ច និងពិបាកយ៉ាងខ្លាំងក្នុងការពាក់ម៉ាស់ធម្មតា។ ហើយកាលពីមុនគាត់ក៏ធ្លាប់ពាក់ម៉ាស់ធម្មតាដែរ តែវាកខ្វក់យ៉ាងឆាប់រហ័ស ដូច្នេះគាត់ក៏ពាក់ត្រឡោកដូងវិញ ដែលមានប្រឡោះសម្រាប់ផ្លុំកញ្ចែ និងជួយធ្វើឲ្យគាត់និយាយកាន់តែច្បាស់ផងដែរ។ បន្ថែមពីនេះទៀត គាត់មិនមានការភ័យខ្លាចចំពោះសុខភាពទេ បើទោះជាស្ថិតក្នុងអំឡុងពេលជំងឺកូវីដ-១៩រាតត្បាតក៏ដោយ។

យ៉ាងណាមិញ គាត់ត្រូវបានឃាត់ខ្លួនដោយមន្ត្រីមកពីទីភ្នាក់ងារសណ្ដាប់ធ្នាបសាធារណៈ ដែលបានធ្វើការណែនាំថា ត្រឡោកដូងមិនអាចបំពេញតាមតម្រូវការស្ដង់ដារសម្រាប់ការការពារពីជំងឺកូវីដ-១៩ទេ និងផ្ដល់ជូននូវម៉ាស់ពាក់ការពារដ៏ត្រឹមត្រូវទៅដល់គាត់ ហើយចំពោះការពិន័យ គាត់ត្រូវបានគេឲ្យអាវ៉ង់ផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៤៤ នាទីមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T