ស្មោះស្ម័គ្រណាស់! លង់ស្នេហ៍តាំងពីថ្នាក់វិទ្យាល័យ រហូតដល់ជាង៨ឆ្នាំក្រោយ សុំរៀបការក្នុងមន្ទីរពេទ្យ

//s9.kh1.co/7e/7e00a3c2c654089bb6ce066928ca7f11c5742102.jpg
សង្គម

 ០៨-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រាន់ងាកមកញញឹមដាក់ ឆក់បានបេះដូងខាងប្រុសតែម្ដង។

ម៉ាឡេស៊ី៖ គូស្វាមីភរិយាមួយគូ មកពីប្រទេសម៉ាឡេស៊ី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីពួកគេបានចែករំលែករឿងរ៉ាវដែលទាងទងនឹងទំនាក់ទំនងស្នេហារបស់ពួកគេរយៈពេលជាង៨ឆ្នាំ ទៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ២០១២ លោក Koh បានផ្លាស់សាលាទៅរៀននៅវិទ្យាល័យមួយកន្លែង និងបានជួបនាង Sim ដែលពួកគេទាំងពីរ បានស្ថិតក្នុងក្រុមបាល់ទះប្រចាំសាលាជាមួយគ្នា។ ទន្ទឹមនឹងនោះដែរ ពួកគេទាំងពីរ មិនសូវជានិយាយជាមួយគ្នាប៉ុន្មានឡើយ ហើយមានថ្ងៃមួយ សាលាបានចុចកណ្ដឹងចេញទៅផ្ទះ ដែលមានហ្វូងសិស្សជាច្រើនធ្វើឲ្យកកកុញ។ ភ្លាមៗនោះ លោកបានស្រែកហៅនាង ដែលធ្វើឲ្យនាងងាកមកមើល និងញញឹមដាក់ ហើយសកម្មភាពបែនេះ បានធ្វើឲ្យលោកមានអារម្មណ៍ថាបេះដូងលោតញាប់ញ័រខ្លាំងណាស់។

លុះមកដល់ឆ្នាំ២០១៣ លោក Koh បានសម្រេចចិត្តសារភាពអារម្មណ៍ពិតរបស់ខ្លួនទៅកាន់នាង បន្ទាប់ពីសង្កេតឃើញថាពួកគេទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ដូច្នេះវាបានចាប់ផ្ដើមទៅជាស្នេហាតែម្ដង។ ក្រោយពីក្លាយជាគូស្នេហ៍វ័យក្មេងមក រាល់ពេលចេញពីរៀនម្ដងៗ ពួកគេតែងតែទៅអង្គុយនៅលើបង់ថ្មនៅទ្វារក្រោយសាលា ដើម្បីរង់ចាំម្ដាយមកទទួលទៅផ្ទះវិញជានិច្ច និងថែមទាំងធ្លាប់ទៅទទួលទានអាហារ អានសៀវភៅ និងមើលកុនជាមួយគ្នាផងដែរ។

ពេលវេលាកាន់តែរំកិលទៅមុខ ហើយក៏ឈានដល់ឆ្នាំសិក្សាថ្នាក់សាកលវិទ្យាល័យ ដែលធ្វើឲ្យលោក Koh និងនាង Sim ត្រូវឃ្លាតឆ្ងាយពីគ្នា ដោយត្រូវរៀននៅកន្លែងខុសគ្នា។ តែទោះជាយ៉ាងណាក៏ដោយ លោកបានផ្លាស់ទៅរៀននៅសកលវិទ្យាល័យដែលនាង Sim ជ្រើសរើស ដូច្នេះទើបពួកគេអាចជួបមុខគ្នាជារៀងរាល់ថ្ងៃ។

ទំនាក់ទំនងស្នេហារបស់ពួកគេបានបន្ដឆ្លងកាត់ពេលវេលាសាកលវិទ្យល័យរយៈពេល៤ឆ្នាំដោយជោគជ័យ ដែលជួបប្រទះនូវឧបសគ្គជាច្រើនជាមួយគ្នា តែវាបានធ្វើឲ្យស្នេហាកាន់តែមានភាពរឹងមាំឡើងផងដែរ។

ក្រោយពីបញ្ចប់ការសិក្សាចប់សព្វគ្រប់រួចមក ពួកគេបានចាប់ផ្ដើមបើកមុខជំនួញមួយតាមអនឡាញ និងផ្លាស់មករស់នៅជាមួយគ្នាតែម្ដង។ ហើយនៅឆ្នាំ២០២១នេះ នាង Sim ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែនាងទទួលរងនូវផលប៉ះពាល់ខ្លះនៃថ្នាំបំបាត់ការឈឺចាប់ បន្ទាប់ពីវះកាត់សុខភាពមាត់ធ្មេញរួច ដែលប៉ះពាល់ដល់ក្រពះនិងតម្រងនោមរបស់នាង។ ទន្ទឹមនឹងនោះដែរ លោក Koh បាននៅក្បែរនាងនិងមើលថែយ៉ាងដិតដល់ផងដែរ។ ហើយមុនពេលចាកចេញពីមន្ទីរពេទ្យ គាត់ក៏បានឆ្លៀតឱកាសសុំរៀបការ បន្ទាប់ពីបានឮលោកយាយរបស់ខាងស្រី កោតសរសើរចំពោះចរិតគាត់ និងអនុញ្ញាតឲ្យរៀបការ។

យ៉ាងណាមិញ ពួកគេទាំងពីរបានរៀបការជាមួយគ្នាតាំងពីខែឧសភាមកម៉្លេះ ហើយឈានចូលខែកញ្ញានេះ ពួកគេបានអបអរពេលវេលានៅជាមួយចំនួន១០០ខែផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T