ទោះមិនជ្រកក្រោមផលិតកម្មធំៗ​ តែតារា​ប្រុសទាំងនេះ ចេញចម្រៀង មកមួយៗ​ សុទ្ធតែផ្ទុះខ្លាំង​ ល្បីពេញប្រទេស

//s9.kh1.co/b9/b9db356228998605dbd8be212385a06fdb1eaab3.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បច្ចុប្បន្ន​ពួកគេកំពុងមានឈ្មោះល្បីល្បាញខ្លាំង​ ទោះបីជាពួកគេ​ មិនបានជ្រកក្រោមផលិតកម្មធំៗ​ប្រចាំប្រទេស​ដូចតារាដទៃក៏ដោយ តែបទចម្រៀងដែលពួកគេនិពន្ធដោយខ្លួនឯងនីមួយៗ សុទ្ធតែជាបទល្បីៗ។

តារាកម្សាន្ត៖ បេីនិយាយដល់ឈ្មោះតារាចម្រៀង Original Song ទាំង​ ៤នាក់ខាងក្រោមនេះ​ ជឿជាក់ថាមហាជនច្បាស់ជាបានស្គាល់​ ពួកគេយ៉ាងច្បាស់តែម្ដង​ តាមរយៈ​បទចម្រៀង​ពីរោះ​ៗដែលពួកគេនិពន្ធដោយខ្លួនឯងផ្ទាល់ នាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត​ តារាចម្រៀងប្រុសទាំង​ ៤រូបខាងក្រោមនេះ​ បច្ចុប្បន្ន​ពួកគេកំពុងមានឈ្មោះល្បីល្បាញខ្លាំង​ ទោះបីជាពួកគេ​ មិនបានជ្រកក្រោមផលិតកម្មធំៗ​ប្រចាំប្រទេស​ដូចតារាដទៃក៏ដោយ​ ប៉ុន្តែបេីងាកមកមេីលសន្ទុះនៃការគាំទ្រវិញ​ ឃេីញថាបទចម្រៀងនីមួយៗរបស់ពួកគេ​ គឺសុទ្ធតែល្បីៗ ផ្ទុះខ្លាំងមានអ្នកស្ដាប់ស្ទេីរគ្រប់ទិសទីផងដែរ។

យ៉ាងណាមិញ ដោយសារតែ​ សមត្ថភាពដ៏ពូកែរបស់ពួកគេទាំងនេះហេីយ​ ទេីបមហាជនមានការពេញចិត្ត និងសរសើរអំពីទេពកោសល្យរបស់តារាប្រុសទាំងនេះ​មិនដាច់ពីមាត់ ហើយក៏ធ្វើឲ្យពួកគេអាចឈរជេីងក្នុងវិស័យសិល្បៈរហូតមានការងារយ៉ាងមមាញឹក​ និងកាន់តែល្បីមកទល់សព្វថ្ងៃ៕

តារាចម្រៀងប្រុសទាំង​នោះ​ រួមមាន​៖

១.ស៊ូ លី​ផេង

ធ្លាប់ល្បីតាមរយៈបទជាច្រេីនដូចជា​ «ទំហំស្នេហ៍»​ «មិនច្បាស់ជាមួយអូន»​ និងបទ​«ខកខាន»​ជាដេីម។

ស៊ូ លី​ផេង
ស៊ូ លី​ផេង

២.Noly (ណូលី)

ចាប់តាំងពីចូលច្រៀង​ តាំងពីអំឡុងឆ្នាំ​ ២០១៣មក​ លោកក៏ធ្លាប់ល្បីជាមួយបទជាច្រេីន​ ដូចជា​ «អារម្មណ៍​ត្រូវការអូន»​ «ម្នាក់ឯងម្ដងទៀត»​ ហេីយនិងបទ​ «លក់គោយន្ត»​ ផងដែរ។

Noly (ណូលី)
Noly (ណូលី)

៣.ថេណា

ថេណា​ ក៏មានបទចម្រៀងល្បីៗជាច្រេីនដូចជា​បទ​ «Love is singular» «កង់សាគួរ»​ «ខុសជំនាន់»​ និងបទ​ជាច្រើន​ទៀត​។

ថេណា
ថេណា
ស៊ូ លីផេងថេណាវណ្ណដាNoly
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T