កុំឲ្យស្ងាត់! នី​ រតនា ដឹកដៃគ្រួសារធ្វើដំណើរកម្សាន្តលើទឹកដីមណ្ឌលគិរី ក្តីសុខឡើងពេញទំហឹង

//s9.kh1.co/32/32429086a18f77ecaaf9667f6d56336deec34e51.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មើលហើយមិនច្រណែនមិនបាន នី រតនា ដឹកដៃភរិយាធ្វើដំណើរកម្សាន្តយ៉ាងមានក្តីសុខ។

មណ្ឌលគិរី៖  បន្ទាប់ពីម្ចាស់ពានរង្វាន់ Cambodian Idol លោក នី រតនា ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំនេះមកឃើញថា សន្ទុះទីផ្សារនៃការគាំទ្រ និងប្រជាប្រិយភាពរបស់លោកកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់តែម្តង ទោះបីជាលោករៀបការ និងមានគ្រួសារក្តី ក៏លោកនៅតែទទួលបានការស្រលាញ់ ចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រគ្រប់ទិសទីផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គិតមកទល់ពេលនេះលោក នី រតនា បានដឹកដៃភរិយាជាទីស្រលាញ់ចូលរោងការ និងសាងគ្រួសារតូចមួយរយៈពេល ២ ឆ្នាំមកហើយ។ ហើយជារឿយៗលោក និងភរិយាបានបង្ហោះរូបភាពស្វីតៗនៅលើបណ្តាញសង្គម Facebook និង Instagram ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន លាន់មាត់សរសើរសឹងគ្រប់ៗគ្នាពីក្តីសុខ និងសុភមង្គលរបស់ក្រុមគ្រួសារលោក នី រតនា។  

ជាក់ស្តែង ថ្មីៗនេះលោកក៏បានដឹកដៃគ្រួសារទៅធ្វើដំណើរកម្សាន្តផងដែរ ។ ពោល នៅក្នុងដំណើរកម្សាន្តសម្រាកលំហែកាយលើកនេះ ដោយតារាចម្រៀងប្រុសខាងលើ ក៏បានថតរូប ជាមួយភរិយារួមទាំងកូនស្រីដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹក ជាមួយនឹងទេសភាពវាលស្មៅធម្មជាតិស្រស់បំព្រងនៅលើទឹកដីសមុទ្រឈើខេត្តមណ្ឌលគិរី យ៉ាងស្រស់ស្អាត អមជាមួយនឹងសកម្មភាព បង្អួតភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយអាចលើសជាតិស្ករបាន។

លើសពីនេះ តាមរយៈរូបភាពទាំងនោះ មានហ្វេនៗ និងមហាជន ចូលបញ្ចេញមតិជាហូរហែរ និងមានកូនចិត្តលួចច្រណែន ពីគ្រួសារអ្នកទាំងពីរ ដែលកាន់តែស្រលាញ់គ្នា​ មិនចាញ់កាលស្រលាញ់គ្នាពីលើកដំបូងឡើយ ទោះបីជាពេលនេះមានកូនរួចមកហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា និង ភរិយា
ភរិយា និង កូន នី​ រតនា
ភរិយា និង កូន នី​ រតនា
នី រតនា និង គ្រួសារ
នី រតនា និង គ្រួសារ
នី រតនា និង ភរិយា
នី រតនា និង ភរិយា
នី រតនា
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T