នូវែលសេឡង់៖ ស្ត្រីម្នាក់ជាអ្នកស្រលាញ់រុក្ខជាតិដ៏ងប់ងល់ មកពីប្រទេសវៀតណាម និងសព្វថ្ងៃរស់នៅក្នុងប្រទេសនូវែលសេឡង់ បានតុបតែងអាផានមិនរបស់នាង ទៅជាសួនច្បារ បន្ទាប់ពីនាងបានចំណាយប្រាក់ទិញរុក្ខជាតិជាបន្ដបន្ទាប់ អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

នាង Linh Tong បានសម្រេចចិត្តទិញរុក្ខជាតិដំបូងបង្អស់យកមកផ្ទះ ចំនួនពីរប្រភេទគឺផ្កាលីលី និងដើមប្រទាលម៉្យាង ក្នុងពាក់កណ្ដាលឆ្នាំ២០១៨ ដើម្បីធ្វើឲ្យផ្ទះមានពន្លឺពណ៌បៃតង។ ហើយមិនយូរប៉ុន្មាន ផ្កាលីលីក៏បានលូតលាស់យ៉ាងល្អ និងឆាប់រហ័ស ដែលក្រោយៗមកបានជំរុញចិត្តនាងឲ្យទិញរុក្ខជាតិជាង៧០ប្រភេទដាក់ពេញផ្ទះ សឹងតែគ្រប់ជ្រុងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ នាងបាននិយាយរៀបរាប់ឲ្យដឹងថា៖

នាង Linh Tong

យ៉ាងណាមិញ បើទោះបីជាមានរុក្ខជាតិច្រើនក្នុងផ្ទះបែបនេះក៏ដោយ ក៏នាងមានពេលវេលាមើលថែយ៉ាងច្បាស់លាស់ដែរ ដោយជារៀងរាល់ថ្ងៃសៅរ៍ នាងតែងតែស្រោចទឹក និងពិនិត្យមើលថាតើរុក្ខជាតិទាំងអស់ បានទទួលនូវពន្លឺផ្ទះអាទិត្យ ឬជីវជាតិគ្រប់គ្រាន់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]