នូវែលសេឡង់៖ ស្ត្រីម្នាក់ជាអ្នកស្រលាញ់រុក្ខជាតិដ៏ងប់ងល់ មកពីប្រទេសវៀតណាម និងសព្វថ្ងៃរស់នៅក្នុងប្រទេសនូវែលសេឡង់ បានតុបតែងអាផានមិនរបស់នាង ទៅជាសួនច្បារ បន្ទាប់ពីនាងបានចំណាយប្រាក់ទិញរុក្ខជាតិជាបន្ដបន្ទាប់ អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Linh Tong បានសម្រេចចិត្តទិញរុក្ខជាតិដំបូងបង្អស់យកមកផ្ទះ ចំនួនពីរប្រភេទគឺផ្កាលីលី និងដើមប្រទាលម៉្យាង ក្នុងពាក់កណ្ដាលឆ្នាំ២០១៨ ដើម្បីធ្វើឲ្យផ្ទះមានពន្លឺពណ៌បៃតង។ ហើយមិនយូរប៉ុន្មាន ផ្កាលីលីក៏បានលូតលាស់យ៉ាងល្អ និងឆាប់រហ័ស ដែលក្រោយៗមកបានជំរុញចិត្តនាងឲ្យទិញរុក្ខជាតិជាង៧០ប្រភេទដាក់ពេញផ្ទះ សឹងតែគ្រប់ជ្រុងតែម្ដង។
ទន្ទឹមនឹងនេះដែរ នាងបាននិយាយរៀបរាប់ឲ្យដឹងថា៖
នៅពេលមួយដែលផ្លាស់ពីប្រទេសវៀតណាម មករស់នៅប្រទេសនូវែលសេឡង់ គឺខ្ញុំបាន និងកំពុងតស៊ូជាមួយរឿងផ្ទាល់ខ្លួនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ការថែទាំរុក្ខជាតិទាំងនេះបានជួយឲ្យអារម្មណ៍ខ្ញុំធូរស្រាលពីជំងឺបាក់ទឹកចិត្ត និងស្ត្រេសជាដើម។ ហើយខ្ញុំគិតថាប្រសិនបើរុក្ខជាតិដែលខ្ញុំទិញដំបូងបង្អស់ចំនួនពីរប្រភេទ អាចធ្វើឲ្យខ្ញុំសប្បាយចិត្ត ដូច្នេះខ្ញុំនឹងទិញបន្ថែមឲ្យច្រើនទៀត។
យ៉ាងណាមិញ បើទោះបីជាមានរុក្ខជាតិច្រើនក្នុងផ្ទះបែបនេះក៏ដោយ ក៏នាងមានពេលវេលាមើលថែយ៉ាងច្បាស់លាស់ដែរ ដោយជារៀងរាល់ថ្ងៃសៅរ៍ នាងតែងតែស្រោចទឹក និងពិនិត្យមើលថាតើរុក្ខជាតិទាំងអស់ បានទទួលនូវពន្លឺផ្ទះអាទិត្យ ឬជីវជាតិគ្រប់គ្រាន់ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖








