សូមប្រយ័ត្ន! ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ខ្លាំង គួរឱ្យបារម្ភ

//s9.kh1.co/61/6124242ef01790196ced8452e862c1c0ec87c757.jpg
សង្គម

 ០៦-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងបន្ថែមទៀតហើយ ប្រសិនបើយើងធៀបថ្ងៃម្សិលមិញនេះទឹកទន្លេបន្តឡើងតទៀតរហូតដល់ទៅ០,១៩ម៉ែត្រ។

កំពង់ចាម៖ នាពេលថ្មីៗនេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងបន្ថែមទៀត ធៀបថ្ងៃម្សិលមិញនេះទឹកទន្លេបន្តឡើងតទៀតរហូតដល់ទៅ០,១៩ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នេះបើតាមការអះអាងរបស់មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ប្រកាសថា​ នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១នេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់៨,១២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,១៩ម៉ែត្រហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់៨,៤៣ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម។ ក្រៅពីនេះទៀតបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញគឺទឹកទន្លេមេគង្គខេត្តកំពង់ចាមនឹងបន្តឡើងបន្ថែមទៀតនៅថ្ងៃទី០៧ដល់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១ និងនៅថ្ងៃទី០៩កញ្ញាដដែលនោះទឹកន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ នឹងបន្តឡើងថែមទៀតផងដែរ។

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាសូមមានមានប្រុងប្រយ័ត្ន ជាពិសេសអ្នកនេសាទ និងអ្នកដែលរស់នៅក្បែរទន្លេមេគង្គខេត្តកំពង់ចាម៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
ទឹកទន្លេឡើងខ្ពស់ជាងមុន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T