ស្រលាញ់សង្សារពេក សុខ សោម៉ាវត្តី ទៅតាមមើលថែ ដល់កន្លែង

//s9.kh1.co/50/5014b2ec7a701fe1992a2b2ad72bb7066853a7b0.png
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គូស្នេហ៍ដែលតែងតែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ បានធ្វើឲ្យមហាជនច្រណែនមិនស្ទើទេ ក្រោយឃើញទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អ។

កម្សាន្ត៖ អ្នកណាៗក៏ដឹងអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីររវាង លី វ៉ាហេទ និង សុខ សោម៉ាវត្តី ដែលម្នាក់ជាតារាសម្ដែងស្រីនិងម្នាក់ទៀតជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ។ អ្នកទាំងពីរជាគូស្នេហ៍ដែលមហាជនស្រលាញ់ចូលចិត្ត ក៏ព្រោះតែជាញឹកញាប់ លី វ៉ាហេទ និង សុខ សោម៉ាវត្តី តែងតែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកមិនអន់ថយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លី វ៉ាហេទ និង សុខ សោម៉ាវត្តី
លី វ៉ាហេទ និង សុខ សោម៉ាវត្តី

ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី បានធ្វើឲ្យមហាជនច្រណែនជាខ្លាំង និងចង់បានស្នេហាបែបនេះ។ តួឯកស្រីនេះ ទើបតែបង្អួតរូបថតជាមួយសង្សារបស់ខ្លួននៅលើបណ្ដាញសង្គមយ៉ាងផ្អែមល្ហែម មិនច្រណែនមិនបាន។ 

លី វ៉ាហេទ និង សុខ សោម៉ាវត្តី
លី វ៉ាហេទ និង សុខ សោម៉ាវត្តី

តាមរយៈរូបនោះផងដែរ​ តួឯកស្រីរបស់យើង បានជួយជូតញើសដល់ខាងកីឡាកររូបសង្ហារ លី វ៉ាហេទ ដល់កន្លែងតែម្ដង។ មហាជននិងអ្នកគាំទ្របានសរសើរដល់ទំនាក់ទំនងអ្នកទាំងពីរ ដែលកាន់តែយល់ចិត្តគ្នានិងកាន់តែជិតស្និតពីមួយថ្ងៃទៅមួយថ្ងៃ។ 

លី វ៉ាហេទ និង សុខ សោម៉ាវត្តី
លី វ៉ាហេទ និង សុខ សោម៉ាវត្តី
លី វ៉ាហេទ និង សុខ សោម៉ាវត្តី
លី វ៉ាហេទ និង សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តីលី វ៉ាហេទ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T