វិហារនៅអ៊ីតាលី សាងសង់នៅចំហៀងភ្នំកម្ពស់ជាង៧០០ម៉ែត្រ ដែលមើលទៅដូចព្យួរនៅកណ្ដាលអាកាស

//s9.kh1.co/e8/e856ddde76da859001b22edeba603d280681713a.jpg
សង្គម

 ០២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កម្ពស់ប្រមាណ៧៧៤ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅចំហៀងច្រាំថ្មភ្នំ Baldo នៃជ្រលងទន្លេ Adige ជិតបឹង Lake Garda

អ៊ីតាលី៖ ព្រះវិហារមួយកន្លែងឈ្មោះថា The Santuario Madonna della Corona នៅប្រទេសអ៊ីតាលី មានកម្ពស់ប្រមាណ៧៧៤ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅចំហៀងច្រាំងថ្មភ្នំ Baldo នៃជ្រលងទន្លេ Adige ជិតបឹង Lake Garda ដែលមើលទៅដូចជាវាត្រូវបានគេព្យួរនៅពាក់កណ្ដាលអាកាសអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះវិហារនេះ ជាកន្លែងដ៏ពេញនិយមមួយសម្រាប់អ្នកធ្វើធម្មយាត្រា ដែលត្រូវបានទាក់ទាញដោយទេសភាព បូករួមទាំងរូបចម្លាក់ប្លែកភ្នែក ហើយវាមានរឿងស្មុគស្មាញជាច្រើនបានកើតឡើងកាលយូរឆ្នាំណាស់មកហើយ តែអាចទ្រទ្រង់និងមានសភាពប្រក្រតីល្មម រហូតដល់មកដល់ឆ្នាំ១៩៧០ វាក៏ត្រូវបាគេជួសជុលឡើងវិញទាំងស្រុងផងដែរ។

យ៉ាងណាមិញ នៅឆ្នាំ១៩៨២ វាត្រូវបានគេប្រកាសថាជាវិហារតូចមួយ របស់ប្រទេសអ៊ីតាលី ហើយអតីតប្រធានសាសនាចក្រកាតូលិក Pope John Paul II បានធ្វើទស្សនកិច្ចនៅទីនោះក្នុងឆ្នាំ១៩៨៨។ សព្វថ្ងៃនេះអ្នកធ្វើធម្មយាត្រា អាចទៅដល់ដោយដើរតាមផ្លូវឡើងភ្នំចំនួនពីរម៉ោងពីតំបន់ Brentino ឬអាចបើកឡានទៅកាន់ទីប្រជុំជន Spiazzi និងដើរឡើងទៅកាន់ព្រះវិហារចំនួន១គីឡូម៉ែត្រក៏បាន៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T