តារាគម្រូ! លោក ទុយ បានព្យាយាមផ្តាច់បារីបានសម្រេច ដោយញៀននឹងការហាត់ប្រាណវិញម្តង

//s9.kh1.co/12/1250fb49debcffaa2c6f46fc46070c03bb981a76.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ពិធីករ និងតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា លោក អុឹង រដ្ឋា ហៅទុយ បានសម្រេចចិត្តឈប់ជក់បារី ដោយជំនួសដោយការហាត់ប្រាណវិញ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ ពិធីករ និងតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា លោក អុឹង រដ្ឋា ហៅទុយ បានបង្ហាញពីការឈានជើងចេញពីការញៀនថ្នាំជក់(បារី) រហូតបានសម្រេច ដែលមានរយៈពេល១ឆ្នាំទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុកបានសរសេរបញ្ជាក់ថា លោកបានមិនបានប៉ះពាល់បារីមួយឆ្នាំទៅហើយ ដោយលោកសម្រេចផ្តាច់វា ដើម្បីរក្សាសុខភាពលោកឱ្យកាន់តែរឹងមាំទៀតផង ដោយសំណេរទាំងស្រុងមានដូចខាងក្រោម៖

ខួប១ឆ្នាំគត់ថ្ងៃឈប់ជក់បារី ១ កញ្ញា ២០២០
ជក់បារីបណ្តាលឱ្យខូចសុខភាព
កីឡាដើម្បីសុខភាព

អុឹង រដ្ឋា ហៅទុយ

យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនបានសម្តែងពីការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រូល្អរបស់លោក ដែលបានបង្ហាញពីការផ្តាច់បារី ដែលនេះអាចធ្វើឱ្យអ្នកញៀនបារីមួយចំនួនអាចនឹងឈប់ពិសារបារី ហើយងាកមកហាត់ប្រាណជាប្រចាំវិញ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
   លោក អុឹង រដ្ឋា ហៅទុយ 
ទុយ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T