ទ្រាំលែងបានហើយលើកនេះ! គូស្នេហ៍២០០គូ នៅប្រទេសប៉េរូ សម្រុករៀបការមានទាំងក្មេង មានទាំងចាស់

//s9.kh1.co/23/2395865fb95556340cd7deae1c8aa80fff9b370f.jpg
សង្គម

 ០១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អត់យូរជូរមាត់! គូស្នេហ៍២០០គូ បាននាំគ្នាទៅរៀបការជាលក្ខណៈខ្នាតធំ ដោយក្នុងនោះមានវ័យក្មេងរហូតដល់ទៅមនុស្សចាស់តែម្តង ក៏មានដែរ។

ប៉េរូ៖ នាពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅខាងប្រទេសប៉េរូ មានប្រារព្វពិធីមង្គលការជាលក្ខណៈខ្នាតធំមួយដោយ​ប្រមូល​​គ្នា​២០០​គូ​ រៀប​ការ​នៅឯទីក្រុ​ងលីម៉ា ដែលមិនមែនជារឿងធម្មតានោះឡើងក្នុងស្ថានភាពកូវីដ១៩កំពុងតែរាតត្បាតផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកក្នុងមង្គលការលក្ខណៈខ្នាតយក្សនេះ មានគូស្នេហ៍មករៀបការជាមួយគ្នាគឺមានវ័យចាប់ពីក្មេងឡើងទៅរហូតដល់ចាស់ដល់៨៧ឆ្នាំក៏មានដែរ ក្រៅពីនេះគូស្នេហ៍និមួយៗ ក៏ត្រូវទទួលបានផ្លែឈើមួយកន្ត្រក និងរួមទាំងកាហ្វេមួយកែវពីអាជ្ញាធរ ចំណែកភ្ញៀវកិត្តិយសគឺមិនត្រូវបានអញ្ជើញមកនោះទេ ប៉ុន្តែអាចទស្សនាមកពីផ្ទះបាន។

ជាចុងក្រោយបន្ទាប់ពីបាន​ស្បថ​ស្បែយកគ្នាជាប្តីប្រពន្ធហើយ ពួកក៏បានថើបគ្នាមួយដើម្បីជាកិច្ចបង្ហើយកម្មវិធីផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម​៖

ប្តីប្រពន្ធរៀបការជាមួយគ្នា
ប្តីប្រពន្ធរៀបការជាមួយគ្នា
ប្តីប្រពន្ធរៀបការជាមួយគ្នា
ប្តីប្រពន្ធរៀបការជាមួយគ្នា
ប្តីប្រពន្ធ២០០គូ ដេលរៀបការជាមួយគ្នា
ប្តីប្រពន្ធ២០០គូ ដេលរៀបការជាមួយគ្នា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T