ភ្នំពេញ៖ នាពេលថ្មីៗនេះ អ្នកដឹកនាំថតវីដេអូបទចម្រៀង និងរឿងខ្លី លោក ឃុន ធារិទ្ធ បាននិយាយការពិតទៅកាន់អ្នកដែលនិយមរិះគន់ទៅលើមនុស្សដែលស្នាមសាក់នៅលើស្បែកថាជាមនុស្សដែលមិនល្អ ឬមនុស្សដែលពាលាអាវ៉ាសែជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់អ្នកដឹកនាំថតរូបនេះ បានសរសេរអំពីអារម្មណ៍របស់ខ្លួនទៅក្នុងបណ្តាញសង្គមដើម្បីបកស្រាយរឿងរ៉ាវដែលមហាជនតែងតែយល់ឃើញថាមនុស្សមានសាក់សុទ្ធតែជាមនុស្សមិនល្អថា៖
ត្រូវហើយខ្ញុំមានសាក់នៅនឹងដៃ និងជើង
តែមិនបញ្ចាក់ថាខ្ញុំជាមនុស្សពាល រឺទំនើង រឺមនុស្សអាក្រក់ដែល
ខ្ញុំរៀនចប់មានសញ្ញាប័ត្រត្រឹមត្រូវ ថ្នាក់អនុបណ្ឌិតផ្នែកខាង Bussiness
ខ្ញុំចេញធ្វើការ មានការងារ និងជំនាញត្រឹមត្រូវ រកលុយដោយកំលាំងញើសឈាមខ្លួនឯង មិនបានទៅឆក់ប្លន់អ្នកណានោះទេ ហើយរឹតតែមិនរកសុីទង្វើខុសច្បាប់
ខ្ញុំចេញប្រលូកបើកហាងរកសុីដោយលុយខ្លួនឯង OMEGA Street food និង ចុងក្រោយ Ella House មាន១០សាខា
ខ្ញុំតែងតែជួយទៅដល់ចាស់ៗដែលពិបាកតាមផ្លូវជានិច្ច
សុំកុំមើលមនុស្សតែសំបកក្រៅអី ពេលខ្លះអ្នកដែលអត់មានសាក់អាចនឹងសាហាវ ហើយពាល រឺអាក្រក់ជាងអ្នកមានសាក់ផង
សូមអរគុណ
សូមចូលទស្សនារូបភាពខាងក្រោម៖






ឮ