មិនគួរមើលរំលង ប្រាសាទភ្នំដា នៅមិនឆ្ងាយទេមានចម្ងាយត្រឹមតែ១០២គីឡូម៉ែត្រពីភ្នំពេញ

//s9.kh1.co/04/045d1fc659dfe6f12f78c717ba09ff68e52813b0.png
តារា & កម្សាន្ដ

 ២២-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ប្រាសាទភ្នំដា គឺជាកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រមួយដែលមានចម្ងាយត្រឹមតែ១០២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដែលអាចឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរទៅលេងកម្សាន្តបានយ៉ាងងាយស្រួល។

ទីកន្លែង៖ ប្រាសាទភ្នំដា គឺជារមណីដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រមួយដែលក៏សាងឡើងនៅក្នុងទស្សវត្សទី៦ និងសតវត្សទី១១ ដោយព្រះបាទរុទ្រវរ្ម័ន និង ព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជាទីកន្លែងកើតមានប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍អំពីប្រវត្តិនៃការកកើតឡើងដំបូងបង្អស់នូវទឹកដីប្រទេសកម្ពុជាក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា

 រមណីយដ្ឋានទេសចរណ៍ភ្នំដា ស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ។ មិនតែប៉ុណ្ណោះ ទីកន្លែងមួយនេះមានចម្ងាយត្រឹមតែ១០២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ 

រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា

កាន់តែងាយស្រួល នៅពេលភ្ញៀវទេសចរណ៍ធ្វើដំណើរមកដល់ទីរួមខេត្តតាកែវ លោកអ្នកអាចធ្វើដំណើរបន្ដទៅប្រាសាទភ្នំដា ដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក និងទូក អូប័រតាមផ្លូវទឹក។ នៅពេលដែលទៅដល់គោលដៅ ធានាថាមិនខកបំណង ពីព្រោះតែទេសភាពជុំវិញភ្នំក៏មានសម្រស់គួរឱ្យគយគន់ នារដូវវស្សាព័ទ្ធជុំវិញទៅដោយទឹកទឹកធំល្ហល្ហេវដូចជាសមុទ្រ ហើយនៅរដូវប្រាំងគឺជាវាលស្រែធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក៕ 

រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា
រមណីយដ្ឋានទេសចរណ៍ភ្នំដា

ប្រភព៖​ My Past / អតីតកាលរបស់ខ្ញុំ 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T