ចង់ទៅសៀមរាប ក្រៅពីអង្គរវត្ត តើគួរទៅលេងកន្លែងណាខ្លះ? មកមើលទីតាំងទាំងនេះ

//s9.kh1.co/44/44eb354c15ab8dfb762ad100c3ad5aec39d89621.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

មានគម្រោងទៅលេងសៀមរាប តែមិនទាន់ដឹងថាគួរទៅណា ថ្ងៃនេះ Admin ​នឹងមកណែនាំកន្លែងមួយចំនួនដែលអ្នកគួរតែទៅ សុទ្ធតែកន្លែងកប់ៗតែម្ដង។

លំហែ៖ បច្ចុប្បន្នខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោម ១៥ ខេត្តក្រុង ដែលកាន់តែកំពុងមានភាពទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងច្រើនមិនដាច់ ដោយសារតែមួយរយៈពេលថ្មីៗនេះ មានការរៀបចំតុបតែងលម្អក្រុងយ៉ាងស្រស់បំព្រង និងស្រស់ស្អាតស្ទើរគ្រប់កន្លែង ពិសេសការរៀបចំដើម្បីទទួលភ្ញៀវទេសចរឲ្យទៅលេង ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក៏ដោយ ទន្ទឹម​នឹងអ្នកគ្រប់គ្នាកំពុងជ្រួលជ្រើមភ្លូកទឹកភ្លូកដី ចង់ទៅលេងខេត្តសៀមរាបនាពេលខាងមុខនេះ ជឿជាក់ជាក់ថាពេលបានទៅដល់ហើយ នៅមិនទាន់ដឹងថាគួរទៅណា ច្បាស់ជារកភាពសប្បាយមិនឃើញនោះទេ។ ដូច្នេះថ្ងៃនេះ Admin ​នឹងមកណែនាំកន្លែងមួយចំនួនដែលអ្នកគួរតែទៅ ព្រោះវាស្អាត ទាក់ចិត្ត ហើយបង្កើតភាពសប្បាយរីករាយបានច្រើនថែមទៀត។

១.ដងស្ទឹងសៀមរាប

ទីនេះអ្នកទេសចរអាចមកអង្គុយស្រូបខ្យល់អាកាសបាន និងអាចជិះទូកលេងកម្សាន្តបានផងដែរ។

រូបភាពពី៖ Phalla Aloo

ដងស្ទឹងសៀមរាប
ដងស្ទឹងសៀមរាប

២.វត្តប្រាសាទឥន្រ្ទា ហៅ វត្តគោកប៉ាទ្រី

ទីនេះមិនមែនជាកន្លែងកម្សាន្ត តែជាវត្តអារ៉ាមដែលមានសំណាង់ចេតិយរចនាយ៉ាងល្អស្អាត ទើបធ្វើឲ្យគ្រប់គ្នាចូលចិត្តទៅថតរូបនេះនៅទីនោះជាហូរហែ។

រូបភាពពី៖ Lim Roma

វត្តប្រាសាទឥន្រ្ទា ហៅ វត្តគោកប៉ាទ្រី
វត្តប្រាសាទឥន្រ្ទា ហៅ វត្តគោកប៉ាទ្រី

៣.ភូមិបណ្ដែតទឹកកំពង់ភ្លុក

ទីនេះជាភូមិបណ្តែតទឹក ដែលមានប្រជាជនរស់នៅប្រកបរបរនេសាទលើផ្ទៃទន្លេខេត្តសៀមរាប។ ពេលមកលេងកន្លែងនេះ យើងអាចទូកជិះមើលពីជីវិតរស់នៅរបស់អ្នកភូមិ មើលផ្ទះលើទឹក មើលព្រៃឈើ មើលសត្វស្លាបជាដើម។

រូបភាពពី៖ Kingdom Of South East Asia

ភូមិបណ្ដែតទឹកកំពង់ភ្លុក
ភូមិបណ្ដែតទឹកកំពង់ភ្លុក
ភូមិបណ្ដែតទឹកកំពង់ភ្លុក
ភូមិបណ្ដែតទឹកកំពង់ភ្លុក

៤.កន្លែងជិះស្គីលើទឹក ICF wake park

សម្រាប់អ្នកចូលចិត្តការលេងកីឡាជិះស្គីលើទឹក អាចមកទីនេះបាន ព្រោះវាមានបរិយាកាសល្អ ធំទូលាយ។

រូបភាពពី៖ ICF wake park

ស្គីលើទឹក ICF wake park
ស្គីលើទឹក ICF wake park
ស្គីលើទឹក ICF wake park
ស្គីលើទឹក ICF wake park

៥.ម្លប់បៃតងពីរ

ត្បិតតែទីនេះជាកន្លែងក្រុមហ៊ុនឯកជន ប៉ុន្តែអ្នកគួរសាកទៅលំហែទីនេះបាន ព្រោះវាមានទេសភាព និងបរិយាកាសធម្មជាតិល្អ។

រូបភាពពី៖ ម្លប់បៃតងពីរ

ម្លប់បៃតងពីរ
ម្លប់បៃតងពីរ
ម្លប់បៃតងពីរ
ម្លប់បៃតងពីរ

៦.ទៅមើលថ្ងៃរះ និងទិដ្ឋភាពក្នុងប្រាសាទអង្គរវត្ត

អ្វីដែលគ្រប់គ្នាប៉ងពេលទៅសៀមរាប គឺចង់ទៅលេងប្រាសាទអង្គរវត្ត។ ពេលវេលាដែលល្អ គួរទៅពេលព្រឹកអាចបានមើលថ្ងៃរះ ហើយពេលព្រឹកអាកាសធាតុក៏អំណោយផលជាងពេលថ្ងៃ។

រូបភាពពី៖ Hou Rapich

ទិដ្ឋភាពក្នុងប្រាសាទអង្គរវត្ត
ទិដ្ឋភាពក្នុងប្រាសាទអង្គរវត្ត

៧.កន្រ្តកយក្ស Siem Reab Angkor Eye

ទីនេះយើងអាចទិញសំបុត្រចូលជិះកន្ត្រកយក្សបាន ដែលអាចមើលឃើញទិដ្ឋភាពក្រុងសៀមរាបពីលើលំហមកបានយ៉ាងស្រស់ស្អាត។

រូបភាពពី៖ Siem Reab Angkor Eye

កន្រ្តកយក្ស Siem Reab Angkor Eye
កន្រ្តកយក្ស Siem Reab Angkor Eye

៨.ជិះម៉ូតូកង់បួន Cambodia Quad Bike

មកទីនេះ យើងអាចជួលម៉ូតូកង់បួន ជិះដើរមើលវាលស្រែអ្នកស្រុកអ្នកភូមិ ភ្លក្សរសជាតិបានមួយបែបទៀត។

រូបភាពពី៖ Yp New

ម៉ូតូកង់បួន Cambodia Quad Bike
ម៉ូតូកង់បួន Cambodia Quad Bike

៩.តាវុឺនសៀមរាប

ទីនេះជាអាហារដ្ឋានដែលកំពុងទទួលបានការគាំទ្រច្រើន ដោយសារទេសភាពស្អាត។

រូបភាពពី៖ តាវុឺនសៀមរាប

តាវុឺនសៀមរាប
តាវុឺនសៀមរាប
តាវុឺនសៀមរាប
តាវុឺនសៀមរាប

១០.សួនផ្ការតនៈអ័រគីដេ

ទីនេះនៅឆ្ងាយពីក្រុងសៀមរាបគួរសមដែរ ដែលស្ថិតក្នុងស្រុកពួក។ ហើយវាជាសួនផ្កា ដែលមានទេសភាពស្អាតគាប់ភ្នែកតែម្ដង។

រូបភាពពី៖ អង្គររីករាយ - Angkor Rikreay

សួនផ្ការតនៈអ័រគីដេ
សួនផ្ការតនៈអ័រគីដេ
សួនផ្ការតនៈអ័រគីដេ
សួនផ្ការតនៈអ័រគីដេ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T