ក្រុមគ្រូពេទ្យ អំពាវនាវដល់បងប្អូន ដែលជាប់ពាក់ព័ន្ធសូមមេត្តាយកសំណាកមកពិនិត្យ នៅផ្សារឌុយមិច

//s9.kh1.co/a5/a5d4cd9bbcfeb1d0224788aa31d8c96cec4c3bc4.jpg
សង្គម

 ២៧-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីតាំងខាងលើដែលត្រូវយកសំណាក ឆាប់មកយកសំណាក ពេលនេះគ្រូពេទ្យកំពុងរង់ចាំយកសំណាក។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យចុះមកយកសំណាក នៅផ្សារឌុយមិច ទៀតហើយ​ ដោយលើកនេះគឺជាលើកទី០៣ផងដែរ ក្រោយពីការយកសំណាកលើកទី១ និងទី២រួចរាល់មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យចុះមកយកសំណាកលើកទី៣ ចំពោះអ្នកដែលសង្ស័យថាមានជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta នៅឯផ្សារឌុយមិច ក្នុងខណ្ឌ៧មករា រាជធានីភ្នំុពេញ។

អាស្រ័យហេតុនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីតាំងខាងលើដែលត្រូវយកសំណាក ឆាប់មកយកសំណាក ពេលនេះគ្រូពេទ្យកំពុងរង់ចាំ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការយកសំណាកដោយក្រុមគ្រូពេទ្យ
ការយកសំណាកដោយក្រុមគ្រូពេទ្យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T