គិតថាដូចឬអត់? តារាខ្មែរទាំងនេះ ធ្លាប់បានហ្វេនៗនាំគ្នាថា មានមុខមាត់ស្រដៀងតារាបរទេស

//s9.kh1.co/04/04d21bf739c7fb7a6c84a0360e9b95b1edb6f7aa.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង និងតារាសម្ដែង ដ៏មានប្រជាប្រិយភាព ទាំងប៉ុន្មាននាក់ខាងក្រោមនេះ បច្ចុប្បន្ន ពួកគេសុទ្ធសឹងតែជាតារាដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ក៏ដូចជាហ្វេនៗ។

តារាកម្សាន្ត៖ តារាចម្រៀង និងតារាសម្ដែងដ៏ល្បីនៅក្នុងសង្គមសិល្បៈខ្មែរយើង ប៉ុន្មាននាក់ខាងក្រោមនេះ បច្ចុប្បន្ន អាចនិយាយបានថា ពួកគេសុទ្ធតែជាតារាដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ក៏ដូចជាហ្វេនរបស់ពួកគេ ដោយសារតែម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាពពូកែៗ ទេពកោសល្យសិល្បៈពេញខ្លួនគួរឲ្យសរសើរតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត បើនិយាយពីរូបសម្បត្ តិនិងរូបសម្រស់របស់តារាស្រីប្រុសទាំងនេះ យើងឃើញថា កន្លងមកនៅពេលដែលពួកគេបង្ហាញខ្លួនម្ដងៗ សម្រាប់ការតែងខ្លួនរបស់ពួកគេ គឺស្អាតៗមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ជាពិសេស អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន ថែមទាំងពោលសរសើរថា ពួកគេមានមុខមាត់ស្អាត និងស្រដៀងទៅនឹងតារានៅឯប្រទេសក្រៅថែមទៀតផងដែរ៕

ចង់ដឹងថា មានតារាណាខ្លះ? ទស្សនារូបភាពខាងក្រោម៖

១.ល្អហួស

តារាស្រីវ័យក្មេងរូបនេះ នាងមានទាំងសម្រស់ស្រស់ស្អាត និងទេពកោសល្យចច្រើនប្រភេទណាស់ ហើយនាងថែមទាំងត្រូវបានគេប្រៀបធៀបមុខមាត់ដូចទៅនឹងតារាសម្ដែងថៃ Yaya Urassaya 

Yaya Urassaya និង ល្អហួស
Yaya Urassaya និង ល្អហួស

២.ស៊ូឈីន

ស៊ូឈីន ជាតារាសម្ដែងមានសម្រស់ស្រស់ស្អាត ភ្នែកតឹងៗដូចតួកូរ៉េយ៉ាងដូច្នោះ ហើយបើមើលយូរៗទៅ មុខមាត់នាងក៏ស្រដៀងទៅនឹងតារាចម្រៀងកូរ៉េ Yeji សមាជិកក្រុម ITZY។

ស៊ូឈីន និង Yeji
ស៊ូឈីន និង Yeji

៣.STEP

តារាចម្រៀងប្រុសភ្នែកតឹងៗរូបនេះ ក៏ត្រូវបានគេប្រដូចថាមានមុខមាត់ស្រដៀងទៅនឹងតារាចម្រៀងកូរ៉េផងដែរ គឺលោក Rain ឬគ្រប់គ្នាស្គាល់ថា លីយ៉ុងជេ។

STEP និង  Rain
STEP និង  Rain

៤.ជី ដេវីត

តារាចម្រៀងរ៉េបលឿនដូចម៉ាស៊ីនដេរូបនេះ កាលពីពេលថ្មីៗនេះ ក៏ត្រូវបានហ្វេននិយាយថា លោកមានមុខមាត់ដូចទៅនឹង អតីតសមាជិកក្រុម EXO លោក Kris Wu ផងដែរ។

ជី ដេវីត និង Kris Wu
ជី ដេវីត និង Kris Wu

៥.ពេជ្រ សោភា

តារាចម្រៀងចាស់វស្សារូបនេះ បើមើលទៅស្ទាយ៍ និងការតែងខ្លួនរបស់នាងនាពេលកន្លងមក ហ្វេនៗក៏ធ្លាប់និយាយថា នាងមានមុខមាត់ស្រដៀងទៅនឹងតារាចម្រៀង Jennifer Lopez។

ពេជ្រ សោភា និង Jennifer Lopez
ពេជ្រ សោភា និង Jennifer Lopez
ពេជ្រ សោភាងួន ចាន់ដេវីតSTEPល្អហួសស៊ូឈីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T