សម្តេចតេជោ ប្រកាសទិញផ្លែមៀនប៉ៃលិនពីប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស

//s9.kh1.co/7a/7a00cd0e2d544609ef571428610df1daf3e09b8f.jpg
សង្គម

 ១៧-សីហា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

ស្របពេលលំបាកដោយជំងឺកូវីដ១៩! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសទិញផ្លែមៀនប៉ៃលិនពីប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

ប៉ៃលិន៖ នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសទិញផ្លែមៀនប៉ៃលិនពីប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឱ្យសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៧សីហានេះថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

សូមប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន) និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញនៅឡើយ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់គោលដៅដែលបានកំណត់រួចហើយ។

សូមបញ្ជាក់ថា មានយុទ្ធនាការទិញមៀនប៉ៃលិននេះ ដោយថ្នាក់ដឹកនាំ ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាកសិករដែលកំពុងប្រឈមនឹងបញ្ហានាំចេញ ដោយសារតែបរិបទនៃការរីករាលវីរុសកូវីដ១៩ កាន់តែបន្តកើនឡើង ។ ផ្លែមៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា៕

ប្រភព៖ PNN 

សូមចូលទស្សនារូបភាពខាងក្រោម៖



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ផ្លែមៀន (រូបតំណាង)
ផ្លែមៀន (រូបតំណាង)
ផ្លែមៀន (រូបតំណាង)
ផ្លែមៀន (រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T