ហាមមិនស្តាប់! ពេលនេះ រដ្ឋបាល​ស្រុក​បាទី នឹងផាកពិន័យ១លានរៀល ចំពោះជនណាដែលមិនគោរពតាមបទបញ្ជា

//s9.kh1.co/43/430b2f04b0f83d6d41392b39735d1e70461828b9.jpg
សង្គម

 ១៦-សីហា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរស្រុកបាទី នឹងចេញវិធានការផាកពិន័យម្នាក់ មួយលានរៀលចំពោះអ្នកដែលល្មើសបទបញ្ជា ទៅកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់ ស្រុក​បាទី។

តាកែវ៖ នាពេលថ្មីៗនេះ អាជ្ញាធរស្រុកបាទី នឹងចេញវិធានការផាកពិន័យម្នាក់ មួយលានរៀលចំពោះអ្នកដែលទៅកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់ ស្រុក​បាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមរដ្ឋបាល​ស្រុក​បាទី​ឱ្យ​ដឹងថា​ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ ចុះអនុវត្តវិធានការរដ្ឋបាល ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងផាកពិន័យចំពោះ អ្នកមកកំសាន្តនៅទឹករណ្តៅថ្មភ្នំចំបាប់ ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី មិនគោរពបម្រាមគោចរ របស់អាជ្ញាធរ ពិន័យជាអន្តរកាលណ៍នូវទឹកប្រាក់ម្នាក់ ១.០០០.០០០រៀល(មួយលានរៀលគត់)​

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាបានជ្រាបជាព័ត៍មាន និងគោរពច្បាប់រដ្ឋបាល ក្នុងស្ថានការណ៍កូវីដ១៩នេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T