រកឃើញករណីឆ្លងកូវីដ១៩ ចំនួន១២៤នាក់ ដោយស្ទើរតែទាំងស្រុងជាករណីនាំចូលពីប្រទេសថៃ

//s9.kh1.co/66/66df74057a115ede009bb73ebae9c373677cc6b3.jpg
សង្គម

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ បានរកឃើញករណីឆ្លងកូវីដ១៩ឆ្លងថ្មីទៀតហើយ ដែលចំនួនសរុបគឺមានរហូតដល់ទៅចំនួន១២៤នាក់។

ឧត្តរមានជ័យ៖ នាពេលថ្មីៗនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញ បានរកឃើញករណីឆ្លងកូវីដ១៩ឆ្លងថ្មីទៀតហើយ ដែលចំនួនសរុបមានដល់ទៅចំនួន១២៤នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាថ្ងៃអាទិត្យ ទី ១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១២៤ ករណី បន្ថែមទៀត ក្នុងនោះជាពលករមកពីប្រទេសថៃចំនួន១០០នាក់ និងឆ្លងក្នុងសហគមន៍២៤នាក់។

គួររម្លឹកដែរថា ប្រសិនយើងគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥.៦៩៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៧៣១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៩៦៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២.២៨៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៤០២ នាក់ និងស្លាប់ចំនួន ០៩នាក់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

តួលេខអ្នកម្សិលមិញ
តួលេខអ្នកម្សិលមិញ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T