ស្នេហ៍ពិតគឺបែបនេះ! ប្រពន្ធកែវ វាសនា ទម្លាយប្រវត្តិស្នេហាតស៊ូ ប្តូរផ្តាច់ ទោះបីឪពុកម្តាយហាមឃាត់ ក៏នៅតែ...

//s9.kh1.co/6c/6c6abd3964decb100e76deb63f3f76f9d660b22f.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រពន្ធកែវ វាសនា ទម្លាយប្រវត្តិស្នេហាតស៊ូ ប្តូរផ្តាច់ ទោះបីឪពុកម្តាយហាមឃាត់ ក៏នៅតែតស៊ូ

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ ភរិយារបស់កំពូលតារាចម្រៀងសម្តីផ្អែម កែវ វាសនា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ពិសេសអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលអ្នកនាងបានទម្លាយរឿងរ៉ាវប្រវត្តិស្នេហាគ្រាដំបូង បង្ហោះលើគណនីហ្វេសប៊ុក ដោយរៀបរាប់យ៉ាងដូច្នេះថា÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្សថាប្តីប្រពន្ធគឺរួមសុខរួមទុក្ខ និយាយរឿងពិតមួយចុះកាលពីជាង១០ឆ្នាំមុន ទម្រាំតែមនុស្សប្រុសឈរក្បែរខ្ញុំនេះបានខ្ញុំជាប្រពន្ធគឺគាត់តស៊ូណាស់ តស៊ូគ្រប់ឧបសគ្គ ជួបព្យុះភ្លៀងពីប៉ាម៉ាក់ខាងស្រីដែលរារាំងមិនអោយស្រលាញ់គ្នាជាពិសេសប៉ាមិនទទួលជាដាច់ខាតព្រោះខ្លាចខាងប្រុសស្រីច្រើនស្រលាញ់កូនគាត់មិនស្មោះចិញ្ចឹមកូនគាត់មិនបានល្អដូចគាត់ចិញ្ចឹមយាយរួមគឺគាត់មិនអោយយក មុនការជាមួយគ្នាស្រលាញ់គ្នាហើយក៍បែកគ្នាចង់១០០ដងដែរ តែពីរនាក់យើងនៅតែស្កាត់រកគ្នា ហើយសន្យាមួយគ្នានឹងខំរកលុយហើយតរស៊ូរស្រលាញ់គ្នាអោយស្មោះដើម្បីបង្ហាញ់អោយពួកគាត់ឃើញថាមនុស្សប្រុសម្នាក់នេះស្រលាញ់មនុស្សស្រីម្នាក់នេះមិនមែនសំឡឹងឃើញគ្រួរសារខាងស្រីមានទ្រព្យជាងទេគឺការស្រលាញ់ចិត្តនឹងចិត្ត .

ភរិយាលោកកែវ វាសនា

អ្នកនាងក៏បន្តរៀបរាប់បន្ថែមយ៉ាងដូច្នេះថា÷

បន្ទាប់មកយើងក៍លួចទាក់ទងគ្នារហូតហើយខាងប្រុសខំរកលុយបានទាំងប៉ុន្មានអោយខាងស្រីទុកទាំងអស់ ហើយខ្ញុំក៍ចាប់ផ្តើមរៀនលក់អនឡាញ់កាលពី៧ឆ្នាំជាងមុន ប៉ាឃើញផុសលក់តាមហ្វេសបុកក៍គាត់មិនសូវពេញចិត្តដែរព្រោះពេលនឹងអ្នកលក់តាមអនឡាញគេមិនសូវអោយដំលៃទេ ខ្ញុំមិនខ្វល់ថាគាត់គិតយ៉ាងណាទេព្រោះខ្ញុំត្រូវរកលុយចាយដោយខ្លួនឯងមិនអាចលាដៃសុំលុយពីគាត់ចាយបានទៀតទេព្រោះគោលដៅខ្ញុំចង់អោយប៉ាឃើញពីសម្ថភាពខ្ញុំថាកូនស្រីម្នាក់នេះមិនទន់ជ្រាយទេហើយអោយឃើញពីសម្ថភាពពីកូនស្រីម្នាក់នេះថាអាចមានសម្ថភាពជ្រើសរើសគូរស្រករដោយខ្លួនឯងបាន…

ភរិយាលោកកែវ វាសនា

សូមរំលឹកផងដែរថា ក្រោយចាប់ដៃគ្នាកសាងគ្រួសាររស់នៅយ៉ាងមានសុភមង្គល លោកកែវ វាសនា និងភរិយា ក៏ទទួលបានកូនប្រុស និងកូនស្រីដ៏ស្រស់ស្អាតផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម÷

កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា និងភរិយ
កែវ វាសនា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T