ជប៉ុន៖ ថ្មីៗនេះ លោក Toshiaki Ichinose ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានជាតិ បរិស្ថានរបស់ប្រទេសជប៉ុន បានធ្វើការពិសោធន៍ ដើម្បីវាស់ស្ទង់ថា តើពណ៌នៃអាវមួយណាដែលជួយឲ្យរាងកាយរបស់អ្នកពាក់ មានភាពត្រជាក់បំផុតក្រោមពន្លឺព្រះអាទិត្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ គាត់បានយកអាវប៉ូឡូចំនួន៩ពណ៌ ដែលមានពណ៌ដូចជា ក្រហម ស ខៀវ បៃតងចាស់ ប្រផេះ ខ្មៅ ស្វាយ លឿង និងត្រួយចេកខ្ចី ទៅដាក់ហាលថ្ងៃចោល និងត្រួតពិនិត្យតាមរយៈកាមេរ៉ាកម្ដៅរយៈពេល៥នាទី។ ហើយជាលទ្ធផលបានរកឃើញថា ពណ៌អាវដែលត្រជាក់ជាងគេគឺពណ៌ស បន្ទាប់មកពណ៌លឿង ប្រផេះ ក្រហម ស្វាយ ខៀវ ត្រួយចេកខ្ចី បៃតងចាស់ និងចុងក្រោយគេ គឺពណ៌ខ្មៅ។ យ៉ាងណាមិញ ចំពោះអាវពណ៌សមានសីតុណ្ហភាពត្រឹមតែ៣០អង្សារសេប៉ុណ្ណោះ តែអាវពណ៌បៃតងចាស់ និងខ្មៅលើសពី៥០អង្សារសេឯណោះ៕
ប្រភព: hypebeast
សូមទស្សនារូបភាពខាងក្រោម៖