កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធកូវីដដែលតា Delta នៅទីតាំងមួយនេះ

//s9.kh1.co/5a/5a2671a29e257051c5d36bcee1e80c482bc11c86.jpg
សង្គម

 ១៦-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធកូវិដដែលតា Delta ចំនួន២៦នាក់ក្នុងសង្កាត់ស្ទឹងមានជ័យទី១។

ភ្នំពេញ៖ នាពេលយប់មិញនេះ កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធកូវិដដែលតា Delta ចំនួន២៦នាក់ក្នុងសង្កាត់ស្ទឹងមានជ័យទី១ នៅយប់ថ្ងៃទី១៥ ខែសីហា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១បានឱ្យដឹងថា អ្នករត់ឡានតាក់ស៊ីម្នាក់ដែលមានការសង្ស័យ ពាក់ព័ន្ធជាមួយនិង ជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា។ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធ ដែលតា ជាក់ស្តែងគឺមានចំនួន២៦នាក់ ស្នាក់នៅបន្ទប់ជួល ស្មើនឹង១២គ្រួសារ ស្ថិតក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យ OD ខណ្ឌមានជ័យ ពិនិត្យយកសំណាក២៤នាក់ លទ្ធផល អវិជ្ជមានទាំងអស់ ។ចំណែកក្រុមគ្រូពេទ្យ TYDA បានពិនិត្យយកសំណាក ២នាក់ ប្តីប្រពន្ធ សង្ស័យ ដែលតា លទ្ធផលអវិជ្ជមានទាំងអស់ តែរងចាំលទ្ធផល PCR ៧២ម៉ោង ទៅ៧៥ម៉ោង ទីតាំងបានបិទ មានកំលាំងយាម២៤ម៉ោង/២៤ម៉ោង ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 កម្លាំងអាជ្ញាធរនិង ក្រុមគ្រូពេទ្យ ចុះទៅយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T