ប្តីGoal! រវល់យ៉ាងណាក៏ដោយ ខាន់ ជេមស៍ នៅតែប្រេីជីវិត សាមញ្ញតែមានក្តីសុខ ជាមួយភរិយា

//s9.kh1.co/5e/5e730d42e6c552850ce5adf11f488b808ffece51.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

លោក ខាន់ ជេមស៍ ទុកពេលរវល់មួយផ្សេងសិន ដោយបានឆ្លៀតពេលជូនប្រពន្ធទៅផ្សារទិញម្ហូបនៅផ្សារ ដោយភាពសាមញ្ញធម្មតាៗ ជាទីបំផុត។

ភ្នំពេញ៖ ខាន់ ជេមស៍ គឺជាតារាចម្រៀងជើងចាស់មួយរូបដែល មានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមតារាចម្រៀងល្បីៗផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលលោកបានប្រឡូកក្នុងវិថីសិល្បៈមិនក្រោមពីមួយទសវត្សរ៍នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈមួយនេះ លោកក៏បានបន្ថែមជំនួញរកសុីជាសហក្រិនផ្នែកអចលនទ្រព្យមួយទៀត ដែលនេះធ្វើឱ្យរូបលោកស្ទើរតែគ្មានទំនេរសោះឡើយ ដោយសារមានភាពមម៉ាញឹកខ្លាំងជាមួយនឹងការងារទាំងនេះ។

ដោយឡែក ទោះបីជារវល់យ៉ាងណាថ្មីៗនេះ លោក ខាន់ ជេមស៍ ក៏បានឆ្លៀតពេលវេលាដ៏មានតម្លៃជូនប្រពន្ធមកផ្សារដើម្បីទិញម្ហូបអាហារនៅផ្សារ ដោយក្នុងលក្ខណៈយ៉ាងសាមញ្ញធម្មតា ដោយមិនប្រកាន់ថាខ្លួនគឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់អ្វីបន្តិចសោះឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រ ក៏បាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ ដែលបំពេញកាតព្វកិច្ចជាប្តីល្អមួយដោយក្រៅពីភាពមម៉ាញឹកក្នុងមុខជំនួញ ក៏នៅតែឆ្លៀតពេលទៅផ្សារជាមួយនឹងប្រពន្ធផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា
ខាន់ ជេមស៍ និងភរិយា (រូបថ្មី)
ខាន់ ជេមស៍ និងភរិយា (រូបថ្មី)
ខាន់ ជេមស៍
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T