ហេតុតែស្អាត មួយឈុតដ៏ចែងចាំងពី Zhao Liying កាន់តែធ្វើឲ្យហ្វេនៗឈ្លក់វង្វេង

//s9.kh1.co/87/8709284499f452ad069c57bf0d2f01814f3ba5c2.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចេញមកបង្ហាញខ្លួនពេលណាក៏ទាញយកចិត្តគេឯងដែរ ជាពិសេស ក្នុងពេលដែល​ តារាស្រី Zhao Liying តែងខ្លួនក្នុងរ៉ូបពណ៌មាសចែងចាំងបែបនេះ កាន់តែធ្វើឲ្យសម្រស់នាងស្រស់ស្អាតខ្លាំងឡើង

ចិន៖ ក្រឡេកឃើញថា បន្ទាប់ពីប្រកាសលែងលះស្វាមីរួចមក តារាសម្ដែងស្រី Zhao Liying ហាក់កម្រនឹងចូលរួមកម្មវិធី និងមិនបានប្រកាសខ្សែភាពយន្តថ្មីៗនោះទេ ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំមើលតាមដានពីការងារថ្មីរបស់នាងជាបន្តបន្ទាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី ១២ ម្សិលមិញនេះ តាមប្រភពមួយណបានបង្ហាញថា តារាស្រី Zhao Liying បានទទួលយកការអញ្ជើញឱ្យចូលរួមក្នុងការផ្សាយផ្ទាល់ ដើម្បីទាក់ទងជាមួយទស្សនិកជន ហើយនៅក្នុងនោះដែរ នាងក៏បានទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន ជាមួយនឹងស្ទាយ៍តែងខ្លួនរបស់នាង ថែមទៀតផង។

ជាមួយនឹងការបង្ហាញខ្លួនលើកនេះ Zhao Liying បានចេញមកក្នុងឈុតរ៉ូបវែង តុបតែងគ្រឿងលំអដោយពណ៌មាសចែងចាំង បង្អួតរាងតូចច្រឡឹង​និងសម្រស់ដ៏ក្មេងជាងវ័យ​ ដែលកំពុងតែទទួលបានការសរសើរយ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រ ជាមួយនឹងការរក្សាបាននូវភាពស្រស់ស្អាតជានិច្ចក្នុងវ័យ ៣៣ ឆ្នាំ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T