ពលករខ្មែរមកពីថៃជាង១០០នាក់ ត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន

//s9.kh1.co/3c/3c11efcce8af292f374ae0bdd4c61a56439e52a8.jpg
សង្គម

 ១២-សីហា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

សមត្ថកិច្ចបានធ្វើការឃាត់ពលករខ្មែរជាង១០០នាក់ ជាបណ្តោះអាសន្នអោយនៅម្ខាងនៃព្រំដែនក្នុងទឹកដីថៃ នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែកសមត្ថកិច្ចបានធ្វើការឃាត់ពលករខ្មែរជាង១០០នាក់ ជាបណ្តោះអាសន្នអោយនៅម្ខាងនៃព្រំដែនក្នុងទឹកដីថៃ ហើយបន្ទាប់មកត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែកនេះ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ សមត្ថកិច្ចបានធ្វើការឃាត់ពលករខ្មែរជាង១០០នាក់ ជាបណ្តោះអាសន្នអោយនៅម្ខាងនៃព្រំដែនក្នុងទឹកដីថៃ នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែកនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកម្លាំងអន្តារគមន៍នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្នម្ខាងនៃព្រំដែនក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់។ ចំណែកពលករទាំងអស់នោះ នឹងត្រូវបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់នៃការបិទខ្ទប់ព្រំដែននៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន អំពាវនាវដល់ពលករខ្មែរ សូមកុំចាញ់បោកមេខ្យល់ និងការអូសទាញ នាំលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចឱ្យខាតបង់ថវិកា និងអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។

យ៉ាងណាមិញ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ត្រូវរឹតបណ្តឹងគ្រប់ណ្តាគោលដៅទទួលខុសត្រូវ ដើម្បីទប់ស្កាត់អោយខានតែបានចំពោះការលួចឆ្លងដែនខុសច្បាប់ ខុសពីច្រកព្រំដែនដែលបានកំណត់អនុញាតិឱ្យចូល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ទៅក្នុងសហគមន៍៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កងពលតូចថ្មើរជើងលេខ៥១
កងពលតូចថ្មើរជើងលេខ៥១
កងពលតូចថ្មើរជើងលេខ៥១ កំពុងតែត្រួតពិនិត្យ ពលករមកពីប្រទេសថៃ
កងពលតូចថ្មើរជើងលេខ៥១ កំពុងតែត្រួតពិនិត្យ ពលករមកពីប្រទេសថៃ
កងពលតូចថ្មើរជើងលេខ៥១
កងពលតូចថ្មើរជើងលេខ៥១
កងពលតូចថ្មើរជើងលេខ៥១ កំពុងតែត្រួតពិនិត្យ ពលករមកពីប្រទេសថៃ
កងពលតូចថ្មើរជើងលេខ៥១ កំពុងតែត្រួតពិនិត្យ ពលករមកពីប្រទេសថៃ
ពលករមកពីប្រទេសថៃ
ពលករមកពីប្រទេសថៃ
ពលករមកពីប្រទេសថៃ
ពលករមកពីប្រទេសថៃ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T