កុំចេះតែទៅតាមគ្នា! ភ្នំចំបាប់ មិនមែនជាកន្លែងសុវត្ថិភាពសម្រាប់កម្សាន្តទេ ប្រយ័ត្នមានបញ្ហាដល់សុខភាព

//s9.kh1.co/11/11a63d65aeaa42803c73b3ebd2aa469ac8653ebc.jpg
សង្គម

 ១០-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅលេខកម្សាន្តនៅឯទីតាំង ភ្នំចំបាប់ យ៉ាងច្រើនកុះករ ដោយមិនដឹងថាទីតាំងនេះ អាចនឹងបង្កហានិភ័យដល់សុខភាព យ៉ាងធ្ងន់ធ្ងរនោះឡើយ។

តាកែវ៖ ថ្មីៗនេះសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន នាំគ្នាទៅលេខកម្សាន្តនៅឯទីតាំង ភ្នំចំបាប់ យ៉ាងច្រើនកុះករ ដោយមិនដឹងថាទីតាំងនេះ អាចនឹងមានហានិភ័យដល់សុខភាពនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយសារតែរន្ធណ្ដៅជីកថ្មទាំងអស់នេះកើតឡើងដោយសារយករំសេវបន្ទុះយកថ្មលក់ ដូច្នេះទឹកនេះមិនស្អាតល្អទេ ទឹកក្នុងរន្ធរណ្ដៅអាចផ្ទុកដោយសារធាតុគីមី អាចប៉ះពាល់ដល់សុខភាពស្បែក ដោយរណ្ដៅរំសេវភ្នំចំបាប់មួយនេះអាចនឹងមានសេសសល់សារធាតុគីមីមួយចំនួនដូចជា សារជាតិកំបោរ និងជាពិសេសសារធាតុ តេអុិនតេ (TNT) ដែលវាគឺជាការលាយបញ្ចូល កាបូន(C) អុីដ្រូហ្សែន(H) នីត្រូសែន(N) និងអុកស៊ីហ្សែន(O) ដែលកូដវាគឺ C7H5N3O6។ ដែលសារធាតុទាំងនេះគេប្រើប្រាស់ដើម្បីងាយស្រួលយកថ្មភ្នំ រ៉ែ ឬការបង្កើតផ្លូវក្រោមដី កាត់ភ្នំ ។ល។ បច្ចុប្បន្នការប្រើគ្រាប់បែកបំផ្ទុះគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ហើយគ្រាប់បែកទាំងនោះផ្ទុកទៅដោយសាធាតុ TNTក្រោយពីបំផ្ទុះយកថ្ម ឬរ៉ែជាទូទៅការដ្ឋានទាំងនោះបន្សល់នូវណ្ដៅជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដែលដក់ក្នុងរណ្ដៅទាំងនោះ គឺពោរពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំងតេអុិនតេ (TNT)ផងដែរ។

ក្រៅពីនេះទៀត ការប៉ះពាល់រ៉ាំរ៉ៃជាមួយសារធាតុ តេអុិនតេ (TNT) អាចធ្វើឱ្យខូចថ្លើម និងតម្រងនោម។ ជាមួយនឹងការប៉ះពាល់ម្តងហើយម្តងទៀត អាចបណ្តាលឱ្យចំនួនកោសិកាឈាមចុះទាប (ភាពស្លេកស្លាំង) និងការខូចខាតប្រព័ន្ធសរសៃប្រសាទ។ រោគសញ្ញាផ្សេងទៀតពីការប៉ះពាល់រយៈពេលវែងរួមមាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និងពិបាកដកដង្ហើម។ ហូរទឹកមាត់ ដង្ហើមខ្លី ក្អក និងហើមសួតក៏ត្រូវបានគេរាយការណ៍ផងដែរ។ ការប៉ះពាល់កម្រិតខ្ពស់ អាចរំខានដល់សមត្ថភាពឈាមក្នុងការដឹកអុកស៊ីសែនបណ្តាលឱ្យឈឺក្បាល អស់កម្លាំង វិលមុខ និងមានពណ៌ខៀវចំពោះស្បែកនិងបបូរមាត់។ល៕

ប្រភព​:​Keo Rattanna

សូមចូលទស្សនារូបភាពខាងក្រោម៖

ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
ទីតាំងភ្នំចំបាប់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T