លទ្ធផល​ធ្វើ​តេស្ដ​បុគ្គលិកក្រុមហ៊ុន Anana កុំព្យូទ័រ ចំនួន ២១នាក់ បានចេញជាផ្លូវការណ៍ហើយ

//s9.kh1.co/25/25d094216027d09c481427f5af9295af10588993.jpg
សង្គម

 ០៩-សីហា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ចំនួន ២១នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២១នាក់ ដោយលទ្ធផលបានចេញនាពេលថ្មីៗនេះឯង។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះដោយមានការសង្ស័យ និងជាប់ពាក់ព័ន្ធការឆ្លងកូវីដ១៩ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ចំនួន ២១នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២១នាក់ ប៉ុន្តែអវិជ្ជមានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងាចម្រុះខណ្ឌ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់ ( ស្រី ០៦នាក់ ) ស្ថិតនៅមហាវិថីព្រះនរោត្តម ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជាលទ្ធផល បុគ្គលិកទាំង២១នាក់ អវិជ្ជមានទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយក្រុមគ្រូពេទ្យ ក៏បានយកសំណាកបុគ្គលិកទាំង២១នាក់ ទៅធ្វើតេស្តបន្តជាមួយម៉ាសុីន PCR បន្ថែមទៀតផងដែរ​ ។

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាបន្ថែមការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសចំពោះវីរុសនេះជាដាច់ខាត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បុគ្គលិកសុខាភិបាល ចុះមកយកសំណាក
បុគ្គលិកសុខាភិបាល ចុះមកយកសំណាក
អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសម្របសម្រួលដោយផ្ទាល់
អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសម្របសម្រួលដោយផ្ទាល់
អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសម្របសម្រួលដោយផ្ទាល់
អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសម្របសម្រួលដោយផ្ទាល់
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T