សូមចូលរួមរំលែកទុក្ខ! អ្នកដឹកនាំសម្តែង នៅហង្សមាស​ លោក ហ៊ុយ ពុធ ទទួលមរណភាព ដោយសារតែរោគាពាធ

//s9.kh1.co/a7/a7dc7c27b75ba69d6e8aa32aee13d9a94429d425.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សូមចូលរំលែកទុក្ខដ៏ក្រៀមក្រំ ពេលនេះ លោកព្រឹទ្ធាចារ្យ​ ហ៊ុយ​ ពុធ​ ផលិតករដ៏មានទេពកោសល្យ បានទទួលមរណភាពដោយ ជរាពាធ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរមិនតិចទេ នៅចាំពីតារាជើងចាស់ ដែលមានទេពកោសល្យ គឺព្រឹទ្ធិចារ្យ ហ៊ុយ ពុធ ដែលជា ផលិតករភាពយន្ត​ អ្នកដឹកនាំចម្រៀងខារ៉ាអូខេ​ សែនជំនាញមួយរូបរបស់កម្ពុជា លើសពីនេះទៅទៀត រូបលោក បានកសាងកេរ្ត៍ឈ្មោះល្បីល្បាញក្នុង អាជីពជាសិល្បករ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ថ្មីៗនេះ បែរជាទទួលដំណឹងក្រៀមក្រំ ដោយរូបលោក បានទទួលមរណភាពនៅវេលាម៉ោង ២០ នឹង ១៥ នាទីនាថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២១ នៅក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ (ដោយការធ្វើតេស្ត កូវីត ១៩ គឺ អវិជ្ជមាននឹងបញ្ជាក់ពី ឃុំ សង្កាត់)។

គួរបញ្ជាក់ផងដែរថា សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុយ ពុធ កំពុងរៀបចំដំណើរការ ​ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
  ព្រឹទ្ធិចារ្យ ហ៊ុយ ពុធ
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Huy Boramy

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T