បើចង់សងសឹកមនុស្សប្រុសដែលធ្លាប់បោះបង់អ្នកចោល វិធីទាំងនេះអាចជួយអ្នកបាន

//s9.kh1.co/a3/a3c57dd78a398af6c6f4050719bdddba954d0a95.jpg
នារី

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បើចង់សងសឹក រាល់ទង្វើដែលមនុស្សប្រុស ធ្លាប់បានបោះបង់អ្នកចោលនោះ មនុស្សស្រីគួរតែប្រើវិធីសាស្ត្រទាំងនេះ ព្រោះវាអាចជួយឱ្យអ្នកសងសឹកបានយ៉ាងមានប្រសិទ្ធភាព។

យល់ដឹង៖ ការដែលត្រូវបានមនុស្សប្រុសដែលខ្លួនស្រលាញ់បោះបង់ចោល វាគឺជារឿងដែមួយ ដែលឈឺចាប់ខ្លាំងណាស់ សម្រាប់មនុស្សស្រីហើយវាក៏ប៉ះទង្គិចផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរផងដែរ ប្រសិនបើមនុស្សស្រី មិនមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទទួលយកវា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ប្រសិនបើមនុស្សស្រីចង់សងសឹក មនុស្សប្រុសដែលធ្លាប់បោះបង់អ្នកចោលនោះ គឺអ្នកទាំងអស់គ្នាអាចសងសឹកពួកគេបាន តាមវិធីសាស្ត្រដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះវិធីទាំងនេះ មិនត្រឹមតែជួយអ្នកឱ្យសងសឹកបាននោះទេ តែវាក៏ជួយធ្វើឱ្យជីវិតរបស់ទាំងអស់គ្នា ទទួលបាននូវភាពល្អប្រសើរទៀតផង។

បើចង់សងសឹកមនុស្សប្រុសដែលធ្លាប់បោះបង់អ្នកចោល វិធីទាំងនេះអាចជួយអ្នកបាន៖

១. រីករាយជាមួយនឹងជីវិតបច្ចុប្បន្ន

រូបតំណាង
រូបតំណាង

មនុស្សស្រីប្រសិនបើចង់សងសឹកមនុស្សប្រុស ដែលធ្លាប់បោះបង់អ្នកចោលនោះ អ្វីដែលអ្នកអាចសងសឹកគេបាននោះ គឺការរស់នៅជាមួយនឹងជីវិតក្នុងពេលបច្ចុប្បន្ន ដោយមានភាពរីករាយបំផុត តាមអ្វីដែលអាចធ្វើបាន ព្រោះនៅពេលដែលគេឃើញអ្នក មានក្តីសុខ​ និងមានរីករាយដោយគ្មានគេនោះ វាគឺជាអ្វីដែលធ្វើឱ្យពួកគេ នឹកឃើញរាល់ទង្វើ ដែលពួកគេធ្លាប់បានធ្វើដាក់អ្នក ជាមិនខាន។

២. ធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីដែលរឹងមាំបំផុត

រូបតំណាង
រូបតំណាង

មនុស្សស្រីកាន់តែរឹងមាំ មនុស្សប្រុសកាន់តែគោរពនិងឱ្យតម្លៃជាខ្លាំង ហើយប្រសិនបើអ្នក ធ្លាប់ត្រូវបានគេបោះបង់ចោលនោះ អ្នកគួរតែហ្វឹកហាត់ផ្លូវចិត្តខ្លួនឯង ឱ្យក្លាយទៅជាមនុស្សស្រីដ៏រឹងមាំម្នាក់។ ជាងនេះទៅទៀត មនុស្សប្រុសដែលធ្លាប់បោះបង់អ្នកចោល ពួកគេប្រាកជាមានការស្តាយក្រោយ ចំពោះទង្វើដែលពួកគេ ធ្លាប់បានធ្វើដាក់អ្នកជាមិនខាន លើសពីនេះ វាក៏ជាធ្វើឱ្យពួកគេ មានការឈឺចិត្តផងដែរ​ ដែលបោះបង់គ្រាប់ពេជ្យដូចជាអ្នក។

៣. មានភាពស្រស់ស្អាតជានិច្ច

រូបតំណាង
រូបតំណាង

បន្ទាប់ពីត្រូវបានគេបោះបង់ចោលហើយនោះ មនុស្សស្រីមិនត្រូវធ្វើខ្លួន ឱ្យទន់ជ្រាយ រហូតធ្វើឱ្យបាក់សម្រស់ នោះទេ ម្យ៉ាងវិញ បើអ្នកចង់សងសឹកមនុស្សប្រុស ដែលធ្លាប់បោះបង់អ្នកចោលនោះ អ្នកត្រូវតែធ្វើខ្លួន ឱ្យមានភាពស្រស់ស្អាតជានិច្ច ហើយភាពស្រស់ស្អាតនោះហើយ ដែលធ្វើឱ្យមនុស្សប្រុស ដែលធ្លាប់បោះបង់អ្នកចោលនោះ មានការឈឺចិត្តជាខ្លាំង ដែលបោះបង់មនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាតដូចជាអ្នក ជាងនេះទៅទៀត គេក៏អាចនឹងសុំអ្នក ត្រូវរ៉ូវគ្នាវិញក៏ថាបាន ដូច្នេះហើយ វាក៏ជាឱកាសរបស់អ្នក ដែលត្រូវបោះបង់គេ ឱ្យស្គាល់ពីភាពឈឺចាប់វិញម្តង។

៤. ធ្វើជាមនុស្សស្រីដែលពូកែ នៅក្នុងសង្គម

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលពូកែនៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សប្រុសណា ក៏ចង់បានយកមកធ្វើជាគូអនាគតដែរ ហេតុនេះហើយ នៅពេលដែលអ្នក ធ្លាប់ត្រូវបានគេបោះបង់ចោលនោះ អ្នកគួរតែធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សស្រីម្នាក់ ដែលពូកែឱ្យបានខ្លាំង នៅក្នុងសង្គម មិនថាតាមរយៈការរកស៊ី ឬធ្វើការនោះទេ ដល់ពេលនោះហើយ ដែលមនុស្សប្រុសធ្លាប់បោះបង់អ្នកចោល គេប្រាកដជាមើលឃើញពីតម្លៃរបស់អ្នក ហើយក៏មានការស្តាយក្រោយជាខ្លាំង ផងដែរ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T