ធ្លាយហើយៗ! មូលហេតុទាំង៣ នេះសោះបានជា ខេម ត្រូវហោះទៅបារាំង ចំពេលផ្ទុះកូវីដ

//s9.kh1.co/a3/a341ce52877759cba209644c6c6b9683362599ff.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ដឹងហើយ មូលហេតុទាំំងនេះសោះ ទើបតារាចម្រៀង ខេម ត្រូវហោះទៅ បារាំងភ្លាមៗ យ៉ាងប្រញាប់ ចំពេលពិភពលោក កំពុងផ្ទុះកូវីដ

ប្រទេសបារាំង ៖ ពិតមែនហើយ មហាជនខ្មែរជាច្រើនកុះករ ហាក់សម្តែង ការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល តារាចម្រៀងល្បីប្រចាំផលិតកម្ម Galaxy Navatra លោក ខេម ត្រូវហោះទៅ ប្រទេសបារាំងភ្លាមៗ យ៉ាងប្រញាប់ មិនតែប៉ុណ្ណោះ ចំពេលដែលផ្ទុះកូវីដយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បណ្តាអ្នកគាំទ្រ កាន់តែដាក់ចម្ងល់ខ្លាំងឡើង ក្រោយពេល តារាចម្រៀងរូបនេះ បានកាន់កន្ត្រកមានទារក ក្នុងនោះ ពេលទៅដើរលេងនៅទឹកដីប្រទេសបារាំង ព្រមទាំងសរសេរចំណងជើងថា <បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំBabyដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា>

ផ្ទុយទៅវិញ ថ្មីៗនេះ រូបលោក បានទម្លាយមូលហេតុធ្វើឲ្យ រូបលោក ត្រូវហោះទៅប្រទេសបារាំងភ្លាមៗ បែបនេះក៏ព្រោះ មានមូលហេតុធំៗចំនួន៣ ក្នុងនោះគឺ 

ទី១ ៖ ទៅពិនិត្យសុខភាព ដែលជាធម្មតាទៅហើយ រូបលោក ត្រូវហោះទៅបារាំង ដើម្បីពិនិត្យសុខភាព រៀងរាល់១ឆ្នាំម្តង។

ទី២ ៖ ទៅមើលស្ថានភាពហាងមួយកន្លែងនៅប្រទេសបារាំង ក្រោយពេល ហាងនោះប្រកាសលក់ ដោយរូបលោក និងបងប្រុស មានគម្រោងចង់ចូលហ៊ុនជាមួយគ្នា បើកហាងមួយកន្លែងនៅទីនោះ ព្រោះដោយសារតែ វិបត្តិកូវីដនេះហើយ ទើបធ្វើឲ្យ ហាងមួយចំនួនត្រូវប្រកាសលក់ ក្នុងតម្លៃសមរម្យមួយ មិនដូចកាលគ្មានកូវីដ។

ទី៣ ៖ ត្រូវនាំគូដណ្តឹង ទៅប្រទេសបារាំងសួរសុខទុក្ខបងប្អូន ខណៈពេល ២ឆ្នាំកន្លងមកនេះ ពួកគាត់ មិនបានជួបមុខអ្នកម៉ាក់ និងសាច់ញាតិនៅបារាំង គួរបញ្ជាក់ផងដែរថា មុខមាត់អត្តសញ្ញាណរបស់គូដណ្តឹង រូបលោក ហាក់មិនទាន់បើកចំហនៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម
ខេម

ប្រភព ៖ Fresh News

ខេម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T