កាន់តែធ្ងន់ហើយ! ស្ថានភាពកូវីដ១៩ នៅកោះកុង នៅពេលនេះ គឺគ្មានគ្រែ និងបន្ទប់ទំនេរឡើយ ការប្រើប្រាស់អុកសុីសែនក៏ច្រើន

//s9.kh1.co/56/567b90e42f6cdb5c649f7a0af9d936a5ca56c0ff.jpg
សង្គម

 ២៩-កក្កដា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យជាច្រើនបានសំដែងកង្វល់គ្រាដែលអ្នកជំងឺកូវិដ១៩កាន់ តែកើនឡើងជាលំដាប់រហូតដល់ថ្នាក់បន្ទប់គ្មានគ្រែទំនេរ ចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន។

កោះកុង៖ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យជាច្រើនបានសំដែងកង្វល់គ្រាដែលអ្នកជំងឺកូវិដ១៩កាន់ តែកើនឡើងជាលំដាប់រហូតដល់ថ្នាក់បន្ទប់គ្មានគ្រែទំនេរ ចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២៩កក្កដានេះមន្ទីរពេទ្យខេត្តកោះកុងបានលើកឡើងថា បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក្នុងខេត្តកោះកុងនៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនិងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានការកើនឡើងជាលំដាប់។

គិតត្រឹមថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងពេញបន្ទប់អស់ហើយ គ្មានគ្រែទំនេរឡើយ ធ្វើឱ្យបន្ទុកនៃការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខកាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់។

ឯការប្រើប្រាស់អុកស៊ីហ្សែនកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាមធម្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥ - ៣០ធុងក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងការចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន និងកំពុងឈានទៅរកមានការខ្វះខាតថវិកា ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស៕

ប្រភព៖ PNN News

រូបភាព៖ មន្ទីរពេទ្យខេត្តកោះកុង

សូមចូលទស្សនារូប​ភាពខាងក្រោម៖

រូបភាពក្រុមគ្រូពេទ្យព្យាបាលកូវីដ១៩
រូបភាពក្រុមគ្រូពេទ្យព្យាបាលកូវីដ១៩
អុកសុីសែនសម្រាប់អ្នកជំងឺកូវីដ១៩
អុកសុីសែនសម្រាប់អ្នកជំងឺកូវីដ១៩
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T