ធ្លាប់តែឃើញ សម្រស់ រ៉ូស​ ពេលបច្ចុប្បន្ន បើមើលរូបកាលពីមុន ប្លែកខ្លាំង មើលលែងចង់ស្គាល់​

//s9.kh1.co/b0/b096846fdbd150df6f05a20beba6cca2bf2bc02c.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង និងសម្តែង កញ្ញា អាណា រ៉ូស បានបង្ហោះរូបភាពចាស់តាំងពីប្រមាណ៦ទៅ៧ឆ្នាំមុន ទៅកាន់ទស្សនិកជន និងហ្វេនៗ ដើម្បីរម្លឹកអតីតកាលកាលកញ្ញានៅស្ទាវខ្លះ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង និងសម្តែង កំពុងតែល្បីឈ្មោះខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កញ្ញា អាណា រ៉ូស បានបង្ហោះរូបភាពចាស់តាំងពីប្រមាណ៦ទៅ៧ឆ្នាំមុន ទៅកាន់ទស្សនិកជន និងហ្វេនៗ នៅក្នុងហ្វេសប៊ុកដើម្បីរម្លឹកអតីតកាលរបស់កញ្ញាខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបភាពចាស់របស់ខ្លួន ដោយគ្មានការស្ទាក់ស្ទើរ ព្រមទាំងសរសេរជាពាក្យប៉ុន្មានឃ្លាទៀតថា៖

ចែរ៉ូសម៉ែននឹង??៦ឆ្នាំមុនជំនាន់សក់ប៉ោងជំនាន់នឹងម៉ែទិញកូនឡានVisto ឲ្យមួយ និងកូនម៉ូតូTodayឲ្យ១ ទុកគ្រាន់បង្ហោះលេងកូនឡានVistoដូរគ្រប់ពណ៍លឿង ពណ៍ក្រហមពណ៍ស ពណ៍ខ្មៅ ជំនាន់នុះម៉ែដូរឡានអោយឡើងពាយលុយបង្ហោះមិនឈប់កំពតកំពង់សោម គិតទៅពីមុនដើរលេងសាហាវ ចឹងបានថាពីរមុនកាប់ដាវសាហាវហ្មង ហើយទំរាំតែរៀនចប់បរិញ្ញាប័ត្រដូរឡានអស់៥គ្រឿង សាហាវណាស់Rose នៅមានរឿងច្រើនទៀតខ្ជិលរៀបរាប់ណាស់

អាណា រ៉ូស

យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរសម្រស់កាលពីមុន និងបច្ចុប្បន្នរបស់ កញ្ញា រ៉ូស​ ដែលមើលទៅប្លែកភ្នែកខ្លាំងដូចមនុស្សពីរផ្សេងគ្នា ប៉ុន្តែយ៉ាងណាមិញវិញ សម្រស់កញ្ញានៅតែស្អាតដដែល មើលទៅម្យ៉ាងម្នាក់ មិនចាញ់គ្នាប៉ុន្មានទេ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​ 
  កញ្ញា រ៉ូស​  (រូបចាស់)
  កញ្ញា រ៉ូស​  (រូបចាស់)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T