ស្លុតខ្លាំង! ក្រោយ Mina ត្រូវបានអ្នកស្គាល់គ្នាប្រទះឃើញ ព្យាយាមបញ្ចប់ជីវិតខ្លួនឯងនៅផ្ទះរបស់ខ្លួនកាលពីព្រឹកនេះ

//s9.kh1.co/b7/b71f3ca5bcdc6f66498e18673cef921c6a374b97.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជាលើកទី៤ហើយដែល Mina ព្យាយាមផ្ដាច់ជីវិតខ្លួនឯងបែបនេះ។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ អតីតសមាជិក ក្រុមចម្រៀងស្រី AOA នាង Mina ដែលត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យនៅជិតបំផុត បន្ទាប់ពីនាងប៉ុនប៉ងសម្លាប់ខ្លួន។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា Kwon Mina ត្រូវបានអ្នកស្គាល់គ្នាប្រទះឃើញ ព្យាយាមបញ្ចប់ជីវិតខ្លួនឯងនៅផ្ទះរបស់នាងកាលពីព្រឹកនេះ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយនាងហូរឈាមច្រើន ហើយអ្នកស្គាល់គ្នាបានទៅផ្ទះរបស់នាងដោយសារតែមិនអាចទាក់ទងទៅនាងបាន។

ដោឡែក Kwon Mina បានទទួលការវះកាត់ជាបន្ទាន់និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែនាងមិនទាន់បានដឹងខ្លួននៅឡើយទេ យ៉ាងណាមិញ នេះជាលើកទី៤ហើយដែលអតីតសមាជិក ក្រុមចម្រៀងស្រី AOA នាង Mina ប៉ុនប៉ងផ្ដាត់ជីវិតខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina

ប្រភព៖ naver

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T